ព្រះត្រៃបិដក ភាគ ១៧

លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​ពិតមែន​ ​តែ​ចួន​គ្រោះល្អ​ ​បាន​លោកម្ចាស់​ព្រះនាម​កុមារ​កស្សប​ ​បាន​ដោះ​ខ្ញុំ​ឲ្យ​រួចចាក​ទិដ្ឋិ​អាក្រក់​នុ៎ះហើយ​។​ ​នែអ្នក​ដ៏​មាន​អាយុ​ ​ចុះ​ចំណែក​ឧត្តរ​មាណព​ ​ជា​អ្នកចាត់ចែង​ក្នុង​ទាន​របស់​អ្នកនោះ​ ​តើ​ទៅ​កើត​ក្នុង​ទីណា​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឧត្តរ​មាណព​ ​ដែល​ជា​អ្នក​ខ្វល់ខ្វាយ​ ​ក្នុង​ទាន​របស់ខ្ញុំ​ ​បាន​ឲ្យ​ទាន​ដោយ​គោរព​ ​ឲ្យ​ទាន​ដោយដៃ​ខ្លួនឯង​ ​ឲ្យ​ទាន​ដោយ​ផ្ចិតផ្ចង់​ ​ឲ្យ​ទាន​ដោយ​មិនបាន​បោះ​ឲ្យ​ ​លុះ​បែកធ្លាយ​រាងកាយ​បន្ទាប់​អំពី​មរណភាព​ទៅ​ ​ក៏បាន​ទៅ​កើត​ក្នុង​ឋាន​សុគតិ​សួគ៌​ទេវលោក​ ​ជាមួយនឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចំណែកខាង​ខ្ញុំ​ឲ្យ​ទាន​ដោយ​មិន​គោរព​ ​ឲ្យ​ទាន​មិនបាន​ឲ្យ​ដោយដៃ​ខ្លួនឯង​ ​ឲ្យ​ទាន​ដោយ​មិន​ផ្ចិតផ្ចង់​ ​ឲ្យ​ទាន​ដោយ​បោះ​ឲ្យ​ ​លុះ​បែកធ្លាយ​រាងកាយ​បន្ទាប់​អំពី​មរណភាព​មក​ ​ក៏បាន​មក​កើត​ក្នុង​ ​សេរី​សក​វិមាន​ ​ជា​វិមាន​ស្ងាត់​ ​ជាមួយនឹង​ពួក​ទេវតា​ក្នុង​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ​ ​បពិត្រ​ព្រះ​គ​វម្ប​តិ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​(​ដល់​)​
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 636816334966231511
ទៅកាន់ទំព័រ៖