ព្រះត្រៃបិដក ភាគ ១៧
លោកម្ចាស់និមន្តទៅឯមនុស្សលោកវិញ សូមប្រាប់អស់ទាំងពួកមនុស្ស យ៉ាងនេះថា អ្នកទាំងឡាយ ចូរឲ្យទានដោយគោរព ចូរឲ្យទានដោយដៃខ្លួនឯង ចូរឲ្យទានដោយផ្ចិតផ្ចង់ ចូរឲ្យទានដោយមិនបោះឲ្យ (ដ្បិត) ស្តេចបាយាសិរាជញ្ញៈ ឲ្យទានដោយមិនគោរព ឲ្យទានមិនបានឲ្យដោយដៃខ្លួនឯង ឲ្យទានដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងសេរីសកវិមានស្ងាត់ ជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិកៈទៅហើយ ចំណែកឯឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទាន របស់ស្តេចបាយាសិរាជញ្ញៈនោះ បានឲ្យទានដោយគោរព ឲ្យទានដោយដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិនបានបោះឲ្យ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្សទៅហើយ។ គ្រានោះឯង ព្រះគវម្បតិដ៏មានអាយុ ត្រឡប់មកមនុស្សលោកវិញ ហើយបានប្រាប់ (អស់ទាំងពួកមនុស្ស) យ៉ាងនេះថា អ្នកទាំងឡាយ ចូរឲ្យទានដោយគោរព ចូរឲ្យទានដោយដៃខ្លួនឯង ចូរឲ្យទានដោយផ្ចិតផ្ចង់ ចូរឲ្យទានដោយមិនបោះឲ្យ (ដ្បិត) ស្តេចបាយាសិរាជញ្ញៈ ឲ្យទានដោយមិនគោរព ឲ្យទានមិនបានឲ្យដោយដៃខ្លួនឯង ឲ្យទានដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែក
ID: 636816335189064257
ទៅកាន់ទំព័រ៖