ព្រះត្រៃបិដក ភាគ ១៧
ធ្លាយរាងកាយ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងសេរីសកវិមានស្ងាត់ ជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិកៈទៅហើយ ចំណែកខាងឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទាន របស់ស្តេចបាយាសិរាជញ្ញៈនោះ បានឲ្យទានដោយគោរព ឲ្យទានដោយដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិនបានបោះឲ្យ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្សទៅហើយ។
ចប់ បាយាសិរាជញ្ញសូត្រ ទី១០។
ឧទ្ទាននៃមហាវគ្គនោះគឺ
មហាបទានសូត្រ១ មហានិទានសូត្រ១ មហាបរិនិព្វានសូត្រ១ មហាសុទស្សនសូត្រ១ ជនវសភសូត្រ១ មហាគោវិន្ទសូត្រ១ មហាសមយសូត្រ១ សក្កបញ្ហសូត្រ១ មហាសតិប្បដ្ឋានសូត្រ១ បាយាសិរាជញ្ញសូត្រ១ (ទាំង១០សូត្រនេះ) លោកឲ្យឈ្មោះថា មហាវគ្គ។
ID: 636816335531743857
ទៅកាន់ទំព័រ៖