ព្រះត្រៃបិដក ភាគ ១៧
ដែលព្រះនាងសុភទ្ទាទេវីគង់នៅ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់ត្រាស់ហៅបរិនាយករ័តន៍មកថា ម្នាលបរិនាយករ័តន៍សំឡាញ់ អ្នកចូរទៅរៀបចំចតុរង្គសេនា (ឲ្យយើង) ដ្បិតយើងខានបានជួបព្រះបាទមហាសុទស្សនៈ អស់កាលយូរមកហើយ យើងនឹងចូលទៅគាល់ ដើម្បីនឹងឲ្យបានជួបព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ បរិនាយករ័តន៍ ទទួលព្រះរាជសវនីយរបស់ព្រះនាងសុភទ្ទាទេវីថា បពិត្រព្រះរាជទេវី យ៉ាងនេះហើយ ក៏រៀបចំចតុរង្គសេនា ហើយក្រាបទូលព្រះនាងសុភទ្ទាទេវីថា បពិត្រព្រះទេវី ចតុរង្គសេនារបស់ព្រះនាង ខ្ញុំព្រះអង្គរៀបចំស្រេចហើយ ឥឡូវនេះ សូមព្រះនាងសំគាល់នូវកាលដែលគួរនឹងស្តេចចុះ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី មួយអន្លើដោយចតុរង្គសេនា និង(ពួក)ស្រីស្នំ ស្តេចសំដៅទៅរកធម្មប្រាសាទ លុះស្តេចចូលទៅដល់ហើយ ក៏ឡើងទៅកាន់ធម្មប្រាសាទ ហើយស្តេចចូលសំដៅទៅរកកូដាគារដ្ឋានប្រាក់ លុះចូលទៅដល់ហើយ ក៏ទ្រង់ព្រះសណ្ឋិតតោងមេទ្វារ នៃកូដាគារដ្ឋានប្រាក់។ ម្នាលអានន្ទ លំដាប់នោះ
ID: 636816170917948486
ទៅកាន់ទំព័រ៖