ព្រះត្រៃបិដក ភាគ ១៧
ក្នុងទ្វារមួយៗ គេដាំសសរគោលប្រាំពីរៗដើម ជាសសរមានទំហំ៣ជួរបុរស
(១) គេដាំចុះទៅក្នុងដីជម្រៅ៣ជួរបុរស កំពស់ពីដីឡើង១២ជួរបុរស។ គឺសសរមាស១ដើម សសរប្រាក់១ដើម សសរកែវពៃទូរ្យ១ដើម សសរកែវផលិក១ដើម សសរកែវទទឹម១ដើម សសរកែវមរកត១ដើម សសរកែវគ្រប់យ៉ាង១ដើម។ ម្នាលអានន្ទ កុសាវតីរាជធានី មានជួរដើមត្នោតព័ទ្ធជុំវិញ៧ជាន់ គឺជួរដើមត្នោតមាស១ជាន់ ដើមត្នោតប្រាក់១ជាន់ ដើមត្នោតកែវពៃទូរ្យ១ជាន់ ដើមត្នោតកែវផលិក១ជាន់ ដើមត្នោតកែវទទឹម១ជាន់ ដើមត្នោតកែវមរកត១ជាន់ ដើមត្នោតកែវគ្រប់យ៉ាង១ជាន់។ ត្នោតមាស ដើមជាមាស ឯស្លឹក និងផ្លែជាប្រាក់។ ត្នោតប្រាក់ ដើមជាប្រាក់ ឯស្លឹក និងផ្លែជាមាស។ ត្នោតកែវពៃទូរ្យ ដើមជាកែវពៃទូរ្យ ឯស្លឹក និងផ្លែជាកែវផលិក។
(១) អដ្ឋកថា ថា ក្នុងមួយជួរបុរស គឺមួយទទូងមនុស្សប្រុស ជា៥ហត្ថបុរស។
ID: 636816161094026590
ទៅកាន់ទំព័រ៖