ព្រះត្រៃបិដក ភាគ ១៧

រាជធានី​ ​ជា​ប្រធាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​នគរ​ទាំង​នុ៎ះ​ ​សូម​ទ្រង់​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ប្រាសាទ៨៤០០០​ ​របស់​ព្រះអង្គ​នេះ​។​បេ​។​ ​សូម​ទ្រង់​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​កូ​ដា​គារ​ដ្ឋាន៨៤០០០របស់​ព្រះអង្គ​។​បេ​។​ ​សូម​ទ្រង់​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បល្លង្ក៨៤០០០​ ​របស់​ព្រះអង្គ​នេះ​ ​សុទ្ធសឹងតែ​មាស​ ​ប្រាក់​ ​ភ្លុក​ ​កែវមរកត​ ​ក្រាល​ដោយ​សំពត់​ធ្វើ​ដោយ​រោមសត្វ​សាហាវ​ ​ក្រាល​ដោយ​សំពត់​ធ្វើ​ដោយ​រោមសត្វ​មាន​ពណ៌ស​ ​ក្រាល​ដោយ​សំពត់​ធ្វើ​ដោយ​រោមសត្វ​មាន​ផ្កា​ចង្កោម​ ​ក្រាល​ដោយ​កម្រាល​ដ៏​ល្អ​ ​ដែល​ធ្វើ​ដោយ​ស្បែក​ប្រើស​ ​មាន​ខ្នើយ​ពណ៌ក្រហម​ទាំងសងខាង​ ​ព្រមទាំង​ពិតាន​ ​ពណ៌ក្រហម​ទាំងសងខាង​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​បល្លង្ក​ទាំង​នុ៎ះ​ចេញ​ ​សូម​ទ្រង់​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636816173189428408
ទៅកាន់ទំព័រ៖