ព្រះត្រៃបិដក ភាគ ១៧

នេះ​ ​មាន​វេជយន្ត​រថ​ ​ជា​ប្រធាន​ ​ដែល​ពាស​ដោយ​ស្បែក​សីហៈ​ ​ដោយ​ស្បែក​ខ្លាធំ​ ​ដោយ​ស្បែក​ខ្លាដំបង​ ​ដោយ​សំពត់​កម្ពល​ ​មាន​ពណ៌លឿង​ ​មាន​អលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​រាជរថ​ទាំង​នុ៎ះ​ចេញ​ ​សូម​ទ្រង់​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​កែវមណី​ ​៨៤០០០​ ​មាន​មណិ​រ័តន៍​ ​ជា​ប្រធាន​ ​របស់​ព្រះអង្គ​នេះ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​កែវមណី​ទាំង​នុ៎ះ​ចេញ​ ​សូម​ព្រះអង្គ​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពួក​ស្ត្រី៨៤០០០​ ​របស់​ព្រះអង្គ​នេះ​ ​មាន​ឥត្ថីរ័តន៍​ ​ជា​ប្រធាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​ស្រ្តី​ទាំង​នុ៎ះ​ចេញ​ ​សូម​ព្រះអង្គ​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពួក​គហបតី​ ​៨៤០០០របស់​ព្រះអង្គ​នេះ​ ​មាន​គហបតីរ័តន៍​ ​ជា​ប្រធាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​គហបតី​ទាំង​នុ៎ះ​ចេញ​ ​សូម​ព្រះអង្គ​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពួក​ក្សត្រិយ៍​ ​៨៤០០០របស់​ព្រះអង្គ​នេះ
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636816174540725697
ទៅកាន់ទំព័រ៖