ព្រះត្រៃបិដក ភាគ ១៧

ជា​ប្រធាន​ ​ដែល​ពាស​ដោយ​ស្បែក​សីហៈ​ ​ដោយ​ស្បែក​ខ្លាធំ​ ​ដោយ​ស្បែក​ខ្លាដំបង​ ​ដោយ​សំពត់​កម្ពល​ ​មាន​ពណ៌លឿង​ ​មាន​អលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​នោះ​ ​ជា​របស់​តថាគត​ ​កែវមណី​ ​៨៤០០០​ ​មាន​មណិ​រ័តន៍​ ​ជា​ប្រធាន​នោះ​ ​ជា​របស់​តថាគត​ ​ស្ត្រី៨៤០០០​ ​មាន​នាង​សុ​ភទ្ទា​ទេវី​ ​ជា​ប្រធាន​នោះ​ ​ជា​របស់​តថាគត​ ​គហបតី​ ​៨៤០០០​ ​មាន​គហបតីរ័តន៍​ ​ជា​ប្រធាន​នោះ​ ​ជា​របស់​តថាគត​ ​ពួក​ក្សត្រិយ៍​ ​៨៤០០០​ ​មាន​បរិនាយក​រ័តន៍​ ​ជា​ប្រធាន​ ​ជា​អ្នក​ចុះចូល​នោះ​ ​ជា​របស់​តថាគត​ ​មេគោ៨៤០០០​ ​សម្រាប់​រូត​បង្ហូរ​ ​(​យក​ទឹកដោះ​)​ ​មាន​ភាជន៍​សំរិទ្ធិ​ ​សម្រាប់​ត្រង​នោះ​ ​ជា​របស់​តថាគត​ ​សំពត់៨៤០០០កោដិ​ ​ជា​សំពត់​ធ្វើ​ដោយ​សម្បកឈើ​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​ធ្វើ​ដោយ​កប្បាស​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​ធ្វើ​ដោយ​សូត្រ​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​ធ្វើ​ដោយ​រោមសត្វ​ ​មានសាច់​ដ៏​ល្អិត​នោះ​ ​ជា​របស់​តថាគត​ ​ភាជន៍​ក្រយាស្ងោយ​ ​៨៤០០០​ ​ដែល​ពួក​ពិសេស​ ​នាំ​យក​ភត្ត​មក​ថ្វាយ​ ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​នោះ​ ​ជា​របស់​តថាគត​ ​ម្នាល​អានន្ទ​ ​បណ្តា​នគរ​ទាំង៨៤០០០នោះ​ឯង​ ​នគរ​ទាំងនោះ​ ​ទុកដូចជា​នគរ​មួយ​ ​សម័យ​នោះ​ ​តថាគត​គ្រប់គ្រង​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636816175485119714
ទៅកាន់ទំព័រ៖