ព្រះត្រៃបិដក ភាគ ១៧
កុសាវតីរាជធានី ម្នាលអានន្ទ ប្រាសាទទាំង៨៤០០០នោះឯង មានប្រាសាទទាំងនោះ ទុកដូចជាប្រាសាទមួយ សម័យនោះ តថាគត គ្រប់គ្រងធម្មប្រាសាទ ម្នាលអានន្ទ បណ្តាកូដាគារដ្ឋានទាំង៨៤០០០នោះឯង មានកូដាគារដ្ឋានទាំងនោះ ទុកដូចជាកូដាគារដ្ឋានមួយ សម័យនោះ តថាគត គ្រប់គ្រងកូដាគារដ្ឋានប្រាក់ ម្នាលអានន្ទ បណ្តាបល្លង្កទាំង៨៤០០០នោះឯង បល្លង្កទាំងនោះ ទុកដូចជាបល្លង្កមួយ សម័យនោះ តថាគត គ្រប់គ្រងបល្លង្កមាសផង ប្រាក់ផង ភ្លុកផង កែវមរកតផង ម្នាលអានន្ទ បណ្តាដំរីទាំង៨៤០០០នោះឯង ដំរីទាំងនោះ ទុកដូចជាដំរីមួយ សម័យនោះ តថាគត ជិះតែដំរីឧបោសថនាគរាជ ម្នាលអានន្ទ បណ្តាសេះទាំង៨៤០០០នោះឯង សេះទាំងនោះ ទុកដូចជាសេះមួយ សម័យនោះ តថាគត ជិះតែសេះវលាហកអស្សរាជ ម្នាលអានន្ទ បណ្តារាជរថទាំង៨៤០០០នោះឯង រាជរថទាំងនោះ ទុកដូចជារាជរថមួយ
ID: 636816175710742618
ទៅកាន់ទំព័រ៖