ព្រះត្រៃបិដក ភាគ ១៧

សម័យ​នោះ​ ​តថាគត​ ​ជិះ​តែ​វេជយន្ត​រាជរថ​ ​ម្នាល​អានន្ទ​ ​បណ្តា​ស្ត្រី​ទាំង៨៤០០០នោះ​ឯង​ ​ស្ត្រី​ទាំងនោះ​ ​ទុកដូចជា​ស្ត្រី​ម្នាក់​ ​សម័យ​នោះ​ ​មាន​ស្ត្រី​ខ​ត្តិ​យាយិ​នី​ ​(​ស្ត្រី​ក្សត្រិយ៍​)​ ​ផង​ ​ស្ត្រី​វេស្សា​យិ​នី​ ​(​ស្រី្ត​រាស្ត្រ​)​ផង​ ​តែង​នៅចាំ​គាល់​បម្រើ​ ​ម្នាល​អានន្ទ​ ​បណ្តា​សំពត់​ទាំង៨៤០០០កោដិ​នោះ​ឯង​ ​គូ​សំពត់​ទាំងនោះ​ ​ទុកដូចជា​សំពត់១គូ​ ​សម័យ​នោះ​ ​តថាគត​ស្លៀកពាក់​តែ​សំពត់​ដែល​ធ្វើ​ដោយ​សម្បកឈើ​ ​មានសាច់​ដ៏​ល្អិត​ ​ឬ​សំពត់​ធ្វើ​ដោយ​កប្បាស​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​ធ្វើ​ដោយ​សូត្រ​ ​មានសាច់​ដ៏​ល្អិត​ ​ឬ​សំពត់​ធ្វើ​ដោយ​រោមសត្វ​ ​មានសាច់​ដ៏​ល្អិត​ ​ម្នាល​អានន្ទ​ ​ភាជន៍​ក្រយាស្ងោយ​ទាំង​ ​៨៤០០០នោះ​ឯង​ ​ភាជន៍​ក្រយាស្ងោយ​ទាំងនោះ​ ​ទុកដូចជា​ភាជន៍​មួយ​ ​ក្នុង​វេលា​ដែល​តថាគត​បរិភោគ​នូវ​បាយ​ ​ចំនួន​អង្ករ​មួយ​នាឡិ​ ​ជា​យ៉ាង​ក្រៃលែង​ផង​ ​សម្ល​ដ៏​សមគួរ​ដល់​បាយ​នោះ​ផង​ ​ម្នាល​អានន្ទ​ ​អ្នក​ចូរ​មើលចុះ​ ​សង្ខារ​ទាំងពួង​នោះ​កន្លងទៅ​ហើយ​ ​រលាយ​រលត់​ទៅ​ហើយ​ ​ប្រែប្រួល​ទៅ​ហើយ​ ​ម្នាល​អានន្ទ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​យ៉ាងនេះ​ឯង​ ​មិន​ឋិតថេរ​យ៉ាងនេះ​ឯង​ ​មិន​ស្តាប់​បង្គាប់​យ៉ាងនេះ​ឯង​ ​ម្នាល​អានន្ទ​ ​សេចក្តី​នេះ​ ​មាន​ដរាបមក​ ​គួរ​ដើម្បី​នឿយណាយ​ ​គួរ​ដើម្បី​ប្រាសចាក​សេចក្តី​ត្រេកអរ​ ​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636816175923814805
ទៅកាន់ទំព័រ៖