ព្រះត្រៃបិដក ភាគ ១៧

ម្នាល​អានន្ទ​ ​សម័យ​នោះ​ ​ក្នុង​កុសា​វតី​រាជធានី​ ​មាន​អ្នកលេង​បាស្កា​ ​អ្នកលេង​ស៊ីផឹក​ ​ពួក​អ្នកលេង​ទាំងនោះ​ ​ក៏​នាំគ្នា​រាំរែក​លេង​ ​តាម​សូរសព្ទ​នៃ​ជួរ​ដើមត្នោត​ ​ដែល​ខ្យល់បក់​មក​ត្រូវ​នោះ​។​
 [​២​]​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​បរិបូណ៌​ដោយ​រត​ន៍៧ប្រការ​ ​និង​ដោយ​ឫទ្ធិ៤យ៉ាង​។​ ​រត​ន៍៧ប្រការ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​កក់​ព្រះ​សីរ្ស​ក្នុង​ថ្ងៃ១៥​ ​ជា​ថ្ងៃឧបោសថ​ ​ហើយ​រក្សា​ឧបោសថ​ ​គង់នៅ​លើ​ប្រាសាទ​ដ៏​ប្រសើរ​ ​ចក្ករ័តន៍​ ​ជា​ទិព្វ​មាន​កាំ១ពាន់​ ​ព្រមទាំង​ខ្នងកង់​ ​និង​ដុំ​ ​បរិបូណ៌​ដោយ​អាការ​ទាំងពួង​ ​ក៏​កើត​ប្រាកដ​ឡើង​ ​លុះ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់ទត​ឃើញ​ហើយ​ ​ទើប​ត្រិះរិះ​ដូច្នេះ​ថា​ ​អើ​ ​អាត្មាអញ​ក៏​ធ្លាប់​ឮ​រឿង​នេះ​ ​មក​ហើយ​ថា​ ​ស្តេច​អង្គ​ណា​ជា​ក្សត្រ​ ​បាន​មុទ្ធាភិសេក​ហើយ​ ​ទ្រង់​កក់​ព្រះ​សីរ្ស​ ​ក្នុង​ថ្ងៃ១៥​ ​ជា​ថ្ងៃឧបោសថ​ ​ហើយ​រក្សា​ឧបោសថ​ ​គង់នៅ​លើ​ប្រាសាទ​ ​ដ៏​ប្រសើរ​ ​ចក្ករ័តន៍​ជា​ទិព្វ​ ​មាន​កាំ១ពាន់​ ​ព្រមទាំង​ខ្នងកង់​ទាំង​ដុំ​ ​បរិបូណ៌​ដោយ​អាការ​ទាំងពួង​ ​ក៏​កើត​ប្រាកដ​ឡើង​ ​ព្រះរាជា​អង្គ​នោះ​ ​ជា​ស្តេច​ចក្រពត្តិ​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​បាន​ជា​ស្តេច​ចក្រពត្តិ​ហើយ​តើ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ក្រោក​ចាក​អាសនៈ
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636816161790066401
ទៅកាន់ទំព័រ៖