ព្រះត្រៃបិដក ភាគ ១៧
ជនវសភសូត្រ ទី៥
[២៥] ខ្ញុំបានស្តាប់ហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងលំនៅដែលធ្វើដោយឥដ្ឋ ជិតនាទិកគ្រាម។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ព្យាករ ក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យចំពោះជនដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល កន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសីជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុងទីឯណោះ ជនឯណោះ ទៅកើតក្នុងទីឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មានសភាពជាឱបបាតិកសត្វ បរិនិព្វានក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈទាំង៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៩០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត
ID: 636816176557111028
ទៅកាន់ទំព័រ៖