ព្រះត្រៃបិដក ភាគ ១៧
ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ៣ តែនៅមានរាគៈ ទោសៈ មោហៈ ដែលស្រាលស្តើង
(១) ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣។
[២៦] ពួកជនជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលនៅក្នុងនាទិកគ្រាម បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ព្យាករក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជនដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសីជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុជនបទ១ បញ្ចាលជនបទ១
(១) រាគៈ ទោសៈ មោហៈ ដែលធ្ងន់ ក្រាស់គ្រោតគ្រាត ព្រះសកទាគាមី លះបង់បានអស់ហើយ នៅសល់តែរាគៈ ទោសៈ មោហៈ ដែលល្អិតស្រាលស្តើង លោកលះមិនទាន់អស់។
ID: 636816178870343337
ទៅកាន់ទំព័រ៖