ព្រះត្រៃបិដក ភាគ ១៧
មរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្តាប់បញ្ហាព្យាករណ៍ របស់ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយដំណើរ នៃអនាគាមិបុគ្គលជាដើមនោះ។ គ្រានោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះថា ពួកជនអ្នកនៅក្នុងមគធជនបទទាំងនេះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានចំនួនច្រើននាក់ផង ជាអ្នកដឹងរាត្រីយូរផង ធ្វើមរណកាលកន្លងទៅយូរហើយ ដែនអង្គៈ និងដែនមគធៈ ហាក់ដូចជាសូន្យចាកមនុស្ស អ្នកមគធៈ ដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជនទាំងនោះ សុទ្ធតែជាអ្នកជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំងធ្វើនូវការបំពេញកិច្ចក្នុងសីល ជនទាំងនោះ ធ្វើមរណកាលកន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនបានព្យាករឡើយ ប្រសិនបើទ្រង់ព្យាករនូវជនទាំងនោះ ដោយប្រពៃហើយ ជនច្រើននាក់គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះ ចំណែកខាងព្រះបាទមាគធសេនិយពិម្ពិសារនេះ
ID: 636816179606455440
ទៅកាន់ទំព័រ៖