ព្រះត្រៃបិដក ភាគ ១៧

ហើយ​ធ្វើ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ទើប​យក​ព្រះហស្ត​ខាងឆ្វេង​ ​ចាប់​ព្រះ​សុវណ្ណ​ភិង្គារ​ ​(​កុណ្ឌីមាស​)​ ​យក​ព្រះហស្ត​ខាងស្តាំ​ ​ប្រស់​ព្រំ​ចក្ករ័តន៍​ ​ហើយ​ត្រាស់​ថា​ ​ចក្ករ័តន៍​ដ៏​ចំរើន​ ​ចូរ​អណ្តែត​ទៅ​ ​ចក្ករ័តន៍​ដ៏​ចំរើន​ ​ចូរ​មានជ័យ​ជំនះ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ចក្ករ័តន៍​នោះ​ឯង​ ​ក៏​អណ្តែត​ទៅ​ខាង​បុរត្ថិមទិស​។​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ស្តេច​ទៅតាម​ក្រោយ​ ​ជាមួយនឹង​សេនា​ប្រកបដោយ​អង្គ៤​។​ ​ម្នាល​អានន្ទ​ ​ចក្ករ័តន៍​ទៅ​ប្រតិស្ឋាន​ ​ក្នុង​ប្រទេស​ណា​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ព្រមទាំង​ចតុរង្គសេនា​ ​ក៏​ទ្រង់​ប្រថាប់​ក្នុង​ប្រទេស​នោះ​។​ ​ម្នាល​អានន្ទ​ ​ពួក​ស្តេច​ណា​ ​ដែល​ត្រូវជា​សត្រូវ​ ​គង់នៅ​ក្នុង​បុរត្ថិមទិស​ ​ពួក​ស្តេច​នោះ​ ​ក៏​ស្តេច​ចូល​ទៅ​គាល់​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ទ្រង់​ស្តេច​មក​ចុះ​ ​បពិត្រមហារាជ​ ​ទ្រង់​ស្តេច​មក​ល្អ​ហើយ​ ​បពិត្រមហារាជ​ ​រាជសម្បត្តិ​របស់ខ្ញុំ​ព្រះអង្គ​ ​ជា​របស់​ព្រះអង្គ​ហើយ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ទ្រង់​ប្រៀនប្រដៅ​។​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​មាន​ព្រះរាជឱង្ការ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​សម្លាប់សត្វ​ ​មិន​ត្រូវ​លួច​របស់​ដែលគេ​មិនបាន​ឲ្យ​ ​មិន​ត្រូវ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​មិន​ត្រូវ​និយាយ​ពាក្យ​កុហក​ ​មិន​ត្រូវ​ផឹកទឹក​ស្រវឹង
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636816162004458664
ទៅកាន់ទំព័រ៖