ព្រះត្រៃបិដក ភាគ ១៧
ទៅកាន់នាទិកគ្រាម ដើម្បីបិណ្ឌបាត លុះស្តេចទៅបិណ្ឌបាត ក្នុងនាទិកគ្រាមហើយ ទ្រង់ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលខាងក្រោយនៃភត្ត ទ្រង់លាងព្រះបាទ ហើយស្តេចចូលទៅកាន់លំនៅ ដែលធ្វើដោយឥដ្ឋ ទ្រង់ប្រារព្ធពួកជនអ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើឲ្យជាប្រយោជន៍ ទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ទ្រង់ពិចារណានូវហេតុទាំងអស់ដោយព្រះហឫទ័យ ហើយគង់លើអាសនៈ ដែលគេក្រាលថ្វាយ ទ្រង់ព្រះចិន្តាថា ពួកជនដ៏ចំរើននោះមានគតិយ៉ាងណា មានអភិសម្បរាយៈ (ភពខាងមុខ) យ៉ាងណា តថាគត ក៏ដឹងនូវញាណគតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ។ ពួកជនដ៏ចំរើននោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា ព្រះមានព្រះភាគ ទ្រង់បានឃើញនូវពួកជនអ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនោះដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចេញអំពីលំនៅ ដែលធ្វើដោយឥដ្ឋ ទៅគង់លើអាសនៈ ដែលគេក្រាលថ្វាយ នៅត្រង់ម្លប់នៃវិហារ។
[២៩] លំដាប់នោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរ
ID: 636816181393887676
ទៅកាន់ទំព័រ៖