ព្រះត្រៃបិដក ភាគ ១៧

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវ​ខ្ញុំ​ព្រះអង្គ​ ​បាន​នូវ​កំណើត​ជា​គំរប់៧នេះ​ ​ជាមួយនឹង​មហារាជ​ឈ្មោះ​ ​វេស្សវ័ណ​ ​លុះ​ខ្ញុំ​ព្រះអង្គ​ ​ច្យុត​អំពី​អត្តភាព​នេះ​ទៅ​ហើយ​ ​ទៅ​កើតជា​ស្តេច​ក្នុង​ពួក​មនុស្ស​។​
​[​៣០​]​ ​ខ្ញុំ​ព្រះអង្គ​ ​ច្យុត​ចាក​ទេវលោក​នេះ៧ដង​ ​ច្យុត​ចាក​មនុស្សលោក​នោះ៧ដង​ ​អន្ទោល​ទៅមក​ ​ត្រូវជា១៤ដង​ ​ពីដើម​ ​ខ្ញុំ​ព្រះអង្គ​ ​ធ្លាប់​នៅក្នុង​លំនៅ​ណា​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​ស្គាល់​ច្បាស់​នូវ​លំនៅ​នោះ​។​

 បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​បុគ្គល​មិន​ធ្លាក់ចុះ​ ​ដឹង​ច្បាស់​នូវ​ដំណើរ​មិន​ធ្លាក់ចុះ​ ​អស់​កាល​ជា​អង្វែង​ ​ទាំង​សេចក្តី​ប៉ុនប៉ង​របស់ខ្ញុំ​ព្រះអង្គ​ ​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636816182175382375
ទៅកាន់ទំព័រ៖