ព្រះត្រៃបិដក ភាគ ១៧

មាន​ពួក​ទេវតា​ចោមរោម​ជា​បរិវារ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ទេវតា​ ​ដែល​នៅក្នុង​ឋាន​តាវត្តិង្ស​ទាំងអស់​ ​អង្គុយ​ប្រជុំ​គ្នា​ក្នុង​រោង​សុធម្មា​ ​ទាំង​ទេវ​បរិសទ្យ​ជាច្រើន​ ​ក៏​អង្គុយ​ត្រៀបត្រា​ជុំវិញ​ ​មហា​រា​ជ​ទំាង៤​ ​ក៏​គង់​ក្នុង​ទិស​ទាំង៤នេះ​ ​ជា​អាសនៈ​របស់​មហារាជ​ទាំង៤នោះ​ ​ឯ​អាសនៈ​របស់​យើង​ទាំងឡាយ​ ​នៅ​ខាងក្រោយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ទេវតា​ណា​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ហើយ​ ​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​ដែល​នៅក្នុង​ឋាន​តាវត្តិង្ស​ ​ក្នុង​កាល​ឥឡូវនេះ​ ​ពួក​ទេវតា​នោះ​ ​រមែង​រុងរឿង​ជាង​ពួក​ទេវតា​ឯទៀត​ ​ដោយ​សម្បុរ​ផង​ ​ដោយ​យស​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះហេតុនោះ​ ​បានឮ​ថា​ ​ពួក​តាវត្តិង្ស​ទេវតា​ ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​កើត​បីតិសោមនស្ស​ឡើង​ថា​ ​អើហ្ន៎​ ​ពួក​ទិព្វ​កាយ​ ​នៅ​បរិបូណ៌​ ​ពួក​អសុរកាយ​ ​សាបសូន្យ​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ព្រះឥន្ទ​ជាធំ​ជាង​ទេវតា​ទាំងឡាយ​ ​ជ្រាប​នូវ​សេចក្តី​ជ្រះថ្លា​ ​របស់​ពួក​តាវត្តិង្ស​ទេវតា​ហើយ​ ​ក៏​អនុមោទនា​ ​ដោយ​គាថា​ ​ទាំងឡាយ​នេះ​ថា
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636816183363630339
ទៅកាន់ទំព័រ៖