ព្រះត្រៃបិដក ភាគ ១៧
ឡើយ អ្នកទាំងឡាយ ចូរបរិភោគវត្ថុតាមសមគួរចុះ។ ម្នាលអានន្ទ មួយទៀត ពួកស្តេចណា ដែលជាសត្រូវ នៅក្នុងបុរត្ថិមទិស ពួកស្តេចនោះ ក៏ទៅជាចុះចូលព្រះបាទមហាសុទស្សនៈវិញ។ ម្នាលអានន្ទ វេលានោះ ចក្ករ័តន៍នោះ ក៏ចុះទៅកាន់សមុទ្រខាងបុរត្ថិមទិស ហើយឆ្លងឡើង ត្រឡប់វិលទៅខាងទក្ខិណទិស ចុះកាន់សមុទ្រខាងទក្ខិណទិស ហើយឆ្លងឡើង វិលទៅខាងបច្ឆិមទិស ចុះកាន់សមុទ្រខាងបច្ឆិមទិស ហើយឆ្លងឡើង វិលទៅខាងឧត្តរទិសវិញ។ ព្រះបាទមហាសុទស្សនៈ ក៏ទ្រង់ស្តេចទៅតាមក្រោយ ជាមួយនឹងចតុរង្គសេនា។ ម្នាលអានន្ទ ចក្ករ័តន៍ ប្រតិស្ឋាននៅក្នុងប្រទេសណា ព្រះបាទមហាសុទស្សនៈ ក៏ទ្រង់ប្រថាប់នៅក្នុងប្រទេសនោះ ព្រមទាំងចតុរង្គសេនា។ ម្នាលអានន្ទ មួយទៀត ពួកស្តេចណា ជាសឹកសត្រូវ នៅក្នុងឧត្តរទិស ពួកស្តេចនោះ ក៏ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចមក បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជាព្រះរាជទ្រព្យរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គទ្រង់ប្រៀនប្រដៅ។ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការ
ID: 636816162237601999
ទៅកាន់ទំព័រ៖