ព្រះត្រៃបិដក ភាគ ១៧

 [​៣២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះហេតុនោះ​ ​បានឮ​ថា​ ​ពួក​តាវត្តិង្ស​ទេវតា​ ​ក៏​រឹងរឹតតែ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​កើត​បីតិសោមនស្ស​ឡើង​ថា​ ​អើហ្ន៎​ ​ពួក​ទិព្វ​កាយ​នៅ​បរិបូណ៌​ ​ពួក​អសុរកាយ​ ​សាបសូន្យ​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​ពួក​តាវត្តិង្ស​ទេវតា​ ​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រោង​សុធម្មា​ ​ដោយ​ប្រយោជន៍​ណា​ ​ក៏​គិត​នូវ​ប្រយោជន៍​នោះ​(​១​)​ ​ប្រឹក្សា​នូវ​ប្រយោជន៍​នោះ​ ​(​ជាមួយនឹង​មហារាជ​ទាំង៤​)​ ​មហារាជ​ទាំង៤​ ​ដែល​ពួក​តាវត្តិង្ស​ទេវតា​ ​បាន​និយាយ​ដាស់តឿន​ ​ក្នុង​ប្រយោជន៍​នោះ​ផង​ ​មហារាជ​ទាំង៤​ ​ដែល​ពួក​តាវត្តិង្ស​ទេវតា​ ​បាន​និយាយ​ប្រៀនប្រដៅ​ ​ក្នុង​ប្រយោជន៍​នោះ​ផង​ ​ក៏​ឋិតនៅ​លើ​អាសនៈ​ទាំង​ឡាយ​រាល់​ៗ​ខ្លួន​ ​មិន​ចៀសចេញ​ទៅ​ឡើយ​។​
​ស្តេច​ទាំងនោះ​ ​ដែល​ទេវបុត្ត​ទាំងនោះ​ ​បាន​និយាយ​ដាស់តឿន​ហើយ​ ​ក៏​មានចិត្ត​ជ្រះថ្លា​ ​ទទួលយក​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​ហើយក៏​ឋិតនៅ​លើ​អាសនៈ​របស់​ខ្លួន​។​

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ពួក​តាវត្តិង្ស​ទេវតា​ ​បាន​គិត​នូវ​ប្រយោជន៍​គឺ​ ​ការ​រក្សា​នូវ​ភិក្ខុសង្ឃ​ ​ដែល​នៅក្នុង​ព្រៃ​ ​ហើយ​ប្រឹក្សា​ជាមួយនឹង​មហារាជ​ទាំង៤ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាត់ចែង​ការ​រក្សា​ភិក្ខុសង្ឃ​ ​ដែល​នៅក្នុង​ទីនេះ​ខ្លះ​ ​ក្នុង​ទីនុ៎ះ​ខ្លះ​។​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636816184054899877
ទៅកាន់ទំព័រ៖