ព្រះត្រៃបិដក ភាគ ១៧

ខ្លះ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ខ្លះ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​ចាតុម្មហារាជិកា​ ​ពួក​ជន​ណា​ ​ញុំាង​កាយ​ទេវតា​ ​ដែល​ទន់ទាប​ជាងគេ​ទាំងអស់​ ​ឲ្យ​បរិបូណ៌​ ​ពួក​ជន​ទាំងនោះ​ ​ក៏​ញុំាង​ពួក​គន្ធព្វ​(​១​)​ ​ឲ្យ​បរិបូណ៌​។​
 [​៣៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សន​ង្កុ​មារ​ព្រហ្ម​ ​បាន​ពោល​នូវ​សេចក្តី​នេះ​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ដែល​សន​ង្កុ​មារ​ព្រហ្ម​ ​ពោល​នូវ​សេចក្តី​នេះ​ ​មាន​សំឡេង​គឹកកង​ ​ពួក​ទេវតា​សំគាល់​ថា​ ​ព្រហ្ម​ណា​ ​អង្គុយ​លើ​បល្លង្ក​របស់​អាត្មាអញ​ ​ព្រហ្ម​នោះ​ ​និយាយ​តែម្នាក់ឯង​។​
​កាល​បើ​សន​ង្កុ​មារ​ព្រហ្ម​ ​និយាយ​តែម្នាក់ឯង​ ​ព្រហ្ម​និម្មិត​(​២​)​ ​ទាំងអស់​ ​ក៏​និយាយ​ដែរ​ ​កាល​បើ​សន​ង្កុ​មារ​ព្រហ្ម​ ​អង្គុយ​ស្ងៀម​តែម្នាក់ឯង​ ​ព្រហ្ម​និម្មិត​ទាំងអស់​នោះ​ ​ក៏​ស្ងៀម​ដែរ​។​ ​ពួក​តាវត្តិង្ស​ទេវតា​ ​ព្រមទាំង​ព្រះឥន្ទ្រ​ ​សំគាល់​សេចក្តី​នោះ​ថា​ ​ព្រហ្ម​ណា​ ​អង្គុយ​លើ​បល្លង្ក​របស់​អាត្មាអញ​ ​ព្រហ្ម​នោះ​ ​និយាយ​តែម្នាក់ឯង​។​

​(​១​)​ ​បាន​សេចក្តី​ថា​ ​ជន​ដែល​ទៅ​កើតជា​ទេវបុត្ត​ទាប​ជា​គេ​បំផុត​ ​ត្រឹម​គន្ធព្វ​។​ ​(​២​)​ ​ព្រហ្ម​ឯ​ទៀ​តៗ​ ​សន​ង្កុ​មារ​ព្រហ្ម​ ​បាន​និម្មិត​ហើយ​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636816188065189252
ទៅកាន់ទំព័រ៖