ព្រះត្រៃបិដក ភាគ ១៧

ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ឯ​ខ្លួនខ្ញុំ​ ​បាន​ជា​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ព្រោះ​បាន​ចម្រើន​នូវ​ឥទ្ធិបាទ​ទាំង៤នេះឯង​ ​ព្រោះ​បាន​ធ្វើ​នូវ​ឥទ្ធិបាទ​ទាំង៤នេះឯង​ ​ឲ្យ​ច្រើន​។​
 [​៣៩​]​ ​ជ​នវ​ស​ភយ​ក្ស​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សន​ង្កុ​មារ​ព្រហ្ម​ ​បាន​ពោល​នូវ​សេចក្តី​នេះ​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​សន​ង្កុ​មារ​ព្រហ្ម​ ​ពោល​នូវ​សេចក្តី​នេះ​ហើយ​ ​ក៏​ពោល​នឹង​ពួក​តាវត្តិង្ស​ទេវតា​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ពួក​តាវត្តិង្ស​ទេវតា​ ​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​ត្រង់​ដែល​ថា​ ​ការបាន​នូវ​ឱកាស៣យ៉ាង​ ​ដើម្បី​បាន​នូវ​សេចក្តី​សុខ​(​១​)​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​ត្រាស់​ដឹង​ហើយ​។​ ​ការបាន​នូវ​ឱកាស៣យ៉ាង​ ​តើ​ដូចម្តេច​។​
 ​[​៤០​]​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជាប់ជំពាក់​ដោយ​កាម​ទាំងឡាយ​ ​ជាប់ជំពាក់​ដោយ​អកុសលធម៌​ទាំងឡាយ​។​ ​សម័យ​ជា​ខាងក្រោយ​មក​ ​បុគ្គល​នោះ​ ​បាន​ស្តាប់​នូវ​អរិយធម៌​ ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​ប្រតិបត្តិ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​។​ ​លុះ​បុគ្គល​នោះ​ ​អាស្រ័យ​ការ​ស្តាប់​អរិយធម៌​ ​អាស្រ័យ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សេចក្តី​សុខ​ក្នុង​ឈាន​ ​សេចក្តី​សុខ​ក្នុង​មគ្គ​ ​សេចក្តី​សុខ​ក្នុង​ផល​។​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636816189192803748
ទៅកាន់ទំព័រ៖