ព្រះត្រៃបិដក ភាគ ១៧

សេចក្តី​សុខ​ ​(​នោះ​ជា​បច្ច័យ​)​ ​ក៏​ដូច្នោះ​ដែរ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​នេះឯង​ជា​ការបាន​នូវ​ឱកាស​ ​ជា​គំរប់​ពីរ​ ​ដើម្បី​បាន​នូវ​សេចក្តី​សុខ​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ជ្រាប់​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​ត្រាស់​ដឹង​ហើយ​។​
 [​៤២​]​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាកុសល​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាអកុសល​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពី​ប្រកបដោយ​ទោស​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពើ​មិន​មានទោស​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពើ​គួរ​សេព​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពើ​មិន​គួរ​សេព​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពើថោកទាប​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពើ​ខ្ពង់ខ្ពស់​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​អំពើ​ខ្មៅ​ ​នេះ​អំ​ពើស​ ​ជា​អំពើ​មាន​ចំណែក​ប្រៀបផ្ទឹម​គ្នា​។​ ​សម័យ​ជា​ខាងក្រោយ​មក​ ​បុគ្គល​នោះ​ ​ស្តាប់​នូវ​អរិយធម៌​ ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​ ​ប្រតិបត្តិ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​។​ ​បុគ្គល​នោះ​ ​លុះ​អាស្រ័យ​ការ​ស្តាប់​អរិយធម៌​ ​អាស្រ័យ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ ​ប្រតិបត្តិ​នូវ​ធម៌​ ​ដ៏​សមគួរ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636816190389182177
ទៅកាន់ទំព័រ៖