ព្រះត្រៃបិដក ភាគ ១៧

មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​ភិក្ខុ​កាល​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ជា​ខាងក្នុង​ហើយ​ ​ក៏​រមែង​តាំងចិត្ត​ខ្ជាប់​ ​ដោយ​ប្រពៃ​ ​ជ្រះថ្លា​ដោយ​ប្រពៃ​ ​ក្នុងចិត្ត​ ​ជា​ខាងក្នុង​នោះ​។​ ​ភិក្ខុ​នោះ​ ​លុះ​មានចិត្ត​តាំង​ខ្ជាប់​ ​ដោយ​ប្រពៃ​ ​ជ្រះថ្លា​ដោយ​ប្រពៃ​ ​ក្នុងចិត្ត​ជា​ខាងក្នុង​នោះ​ហើយ​ ​រមែង​ញុំាង​ញាណទស្សនៈ​ ​ឲ្យ​កើត​ក្នុងចិត្ត​ ​របស់​បុគ្គល​ដទៃ​ ​ជា​ខាងក្រៅ​បាន​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ជា​ខាងក្នុង​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​ភិក្ខុ​កាល​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្នុង​ហើយ​ ​ក៏​រមែង​តាំងចិត្ត​ខ្ជាប់​ ​ដោយ​ប្រពៃ​ ​ជ្រះថ្លា​ដោយ​ប្រពៃ​ ​ក្នុង​ធម៌​ជា​ខាងក្នុង​នោះ​។​ ​ភិក្ខុ​នោះ​ ​លុះ​មានចិត្ត​តាំង​ខ្ជាប់​ ​ដោយ​ប្រពៃ​ ​ជ្រះថ្លា​ដោយ​ប្រពៃ​ ​ក្នុង​ធម៌​ជា​ខាងក្នុង​នោះ​ហើយ​ ​ក៏​រមែង​ញុំាង​ញាណទស្សនៈ​ ​ឲ្យ​កើត​ក្នុង​ធម៌​ទាំងឡាយ​ ​របស់​បុគ្គល​ដទៃ​ ​ជា​ខាងក្រៅ​បាន​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​សតិបដ្ឋាន​ទាំង៤នេះឯង​ ​ដើម្បី​បាន​នូវ​កុសល​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​បញ្ញត្ត​ហើយ​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636816191967242437
ទៅកាន់ទំព័រ៖