ព្រះត្រៃបិដក ភាគ ១៧
ដោយធម៌ជាបរិវារផង ម្នាលអ្នកដ៏ចំរើនទាំងឡាយ សម្មាសង្កប្បៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាទិដ្ឋិ សម្មាវាចា រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសង្កប្បៈ សម្មាកម្មន្តៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាវាចា សម្មាអាជីវៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាកម្មន្តៈ សម្មាវាយាមៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាអាជីវៈ សម្មាសតិ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាវាយាមៈ សម្មាសមាធិ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសតិ សម្មាញាណៈ
(១) រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសមាធិ សម្មាវិមុត្តិ
(២) រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាញាណៈ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ បុគ្គលកាលបើពោលដោយប្រពៃ គប្បីពោលនូវពាក្យថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយល្អ ព្រះនពលោកុត្តរធម៌ ដែលព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តនៃខ្លួន ទ្វារនៃព្រះនិព្វាននោះរបើកហើយ។
(១) សេចក្តីដឹងដោយប្រពៃ បានដល់មគ្គញាណ ផលញាណ។ (២) ការរួចស្រឡះចាកអាសវៈ បានដល់មគ្គវិមុត្តិ ផលវិមុត្តិ។
ID: 636816192615719528
ទៅកាន់ទំព័រ៖