ព្រះត្រៃបិដក ភាគ ១៧

ទាំង​ទេព​បរិសទ្យ​ជាច្រើន​ ​ក៏​អង្គុយ​នៅ​ជុំវិញ​ ​ឯ​មហារាជ​ទាំង៤​ ​អង្គ​ក៏​គង់​ក្នុង​ទិស​ទាំង៤​ ​គឺ​ធតរដ្ឋ​មហារាជ​ ​គង់​ក្នុង​ទិសខាងកើត​ ​បែរ​ព្រះ​ភក្ត្រ​ទៅ​ទិសខាងលិច​ ​មាន​ពួក​ទេវតា​ ​ចោមរោម​ត្រៀបត្រា​ ​វិរូឡ្ហក​មហារាជ​ ​គង់​ក្នុង​ទិសខាងត្បូង​ ​បែរ​ព្រះ​ភក្ត្រ​ទៅ​ទិសខាងជើង​ ​មាន​ពួក​ទេវតា​ចោមរោម​ត្រៀបត្រា​ ​វិរូបក្ខ​មហារាជ​ ​គង់​ក្នុង​ទិសខាងលិច​ ​បែរ​ព្រះ​ភក្ត្រ​ទៅ​ទិសខាងកើត​ ​មាន​ពួក​ទេវតា​ ​ចោមរោម​ត្រៀបត្រា​ ​វេស្សវណ​មហារាជ​ ​គង់​ក្នុង​ទិសខាងជើង​ ​បែរ​ព្រះ​ភក្ត្រ​ទៅ​ទិសខាងត្បូង​ ​មាន​ពួក​ទេវតា​ចោមរោម​ត្រៀបត្រា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលណា​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​ទាំងអស់គ្នា​ ​អង្គុយ​ប្រជុំ​ ​ក្នុង​ទេវ​សភា​ឈ្មោះ​សុធម្មា​ ​ទាំង​ទេវ​បរិសទ្យ​ជាច្រើន​ ​អង្គុយ​នៅ​ជុំវិញ​ ​ឯ​មហារាជ​ទាំង៤​ ​ក៏​គង់​ក្នុង​ទិស​ទាំង៤​ ​នេះ​ជា​អាសនៈ​ ​របស់​មហារាជ​ទាំង៤នោះ​ ​ក្នុង​កាលនោះ​ ​អាសនៈ​របស់​ពួក​យើងខ្ញុំ​ ​នៅជា​ខាងក្រោយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ទេវតា​ណា​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ ​ហើយ​មក
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636816198892018512
ទៅកាន់ទំព័រ៖