ព្រះត្រៃបិដក ភាគ ១៧

មហារាជ​ទាំង៤អង្គ​នោះ​ ​ក៏​គិត​នូវ​ប្រយោជន៍​នោះ​ ​ប្រឹក្សា​នូវ​ប្រយោជន៍​នោះ​ ​ហើយ​តាំងនៅ​ក្នុង​ប្រយោជន៍​នោះ​ ​តាម​ពាក្យ​ដែល​តាវត្តិង្ស​ទេវតា​ប្រាប់​ហើយ​ផង​ ​មហារាជ​ទាំង៤អង្គ​នោះ​ ​តំ​កល់​នៅក្នុង​ប្រយោជន៍​នោះ​ ​តាម​ពាក្យ​ដែល​តាវត្តិង្ស​ទេវតា​ ​ប្រៀនប្រដៅ​ហើយ​ផង​ ​ឋិតនៅ​លើ​អាសនៈ​របស់​ខ្លួន​ៗ​ ​មិន​ចៀសចេញ​ទៅ​ឡើយ​។​ ​
​[​៥១​]​ ​ព្រះរាជា​ទាំងនោះ​ ​ទទួលពាក្យ​ប្រៀនប្រដៅ​តាម​ពាក្យ​ដែល​តាវត្តិង្ស​ទេវតា​ ​ប្រាប់​ហើយ​ ​ក៏​មានចិត្ត​ជ្រះថ្លា​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​ឋិតនៅ​លើ​អាសនៈ​របស់​ខ្លួន​។​

 [​៥២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ពន្លឺ​ដ៏​លើសលុប​ក៏​កើតឡើង​ ​រស្មី​ដ៏​រុងរឿង​លើសលែង​នូវ​ទេវានុភាព​ ​របស់​ពួក​ទេវតា​ ​ក៏​កើត​ប្រាកដ​ឡើង​ក្នុង​ទិសខាងជើង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​មាន​ព្រះបន្ទូល​នឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ថា​ ​ម្នាល​ពួក​យើង​ ​និមិត្ត​ទាំងឡាយ​ប្រាកដ​ឡើង​ ​ពន្លឺ​កើតឡើង​ ​រស្មី​ដ៏​រុងរឿង​កើត​ប្រាកដ​ ​ក្នុង​កាលណា​ ​ព្រហ្ម​នឹង​មាន​ប្រាកដ​ ​ក្នុង​កាលនោះ​ ​នេះ​ជា​បុព្វនិមិត្ត​ដែល​ព្រហ្ម​មាន​ប្រាកដ​ ​បាន​ជា​ពន្លឺ​កើតឡើង​ ​រស្មី​កើតឡើង​ជាក់ស្តែង​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636816201543070143
ទៅកាន់ទំព័រ៖