ព្រះត្រៃបិដក ភាគ ១៧

កន្លងទៅ​ហើយ​ ​មិនឃើញ​មាន​ទេ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​បាន​សំដែង​គុណ​ជា​របស់​ពិត​ទាំង៨ប្រការ​ ​របស់​ព្រះមានព្រះភាគ​នេះឯង​ ​ដល់​សន​ង្កុ​មារ​ព្រហ្ម​។​
 [​៥៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះហេតុនោះ​ ​បាន​ជា​សន​ង្កុ​មារ​ព្រហ្ម​ ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​កើត​បីតិ​ ​សោមនស្ស​ ​ព្រោះ​បាន​ស្តាប់​គុណ​ជា​របស់​ពិត​ទាំង៨ប្រការ​ ​របស់​ព្រះមានព្រះភាគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​សន​ង្កុ​មារ​ព្រហ្ម​ ​និម្មិត​អត្តភាព​ដ៏​លើសលុប​ ​ដូចជា​ភេទ​កុមារ​ ​មាន​ផ្នួង៥ប្រាកដហើយ​ ​ដល់​ពួក​ទេវ​តា​ជា​ន​តាវត្តិង្ស​។​ ​ព្រហ្ម​នោះ​ ​ក៏​ហោះ​ឡើង​ទៅកាន់​អាកាស​ ​អង្គុយពែនភ្នែន​ ​លើ​ផ្ទៃ​អាកាស​វាល​ធេង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​មាន​កម្លាំង​ ​អង្គុយពែនភ្នែន​លើ​បល្លង្ក​ ​ដែលគេ​ក្រាល​ល្អ​ហើយ​ ​ឬ​លើ​ភូមិភាគ​ដ៏​រាបស្មើ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សន​ង្កុ​មារ​ព្រហ្ម​ ​ហោះ​ឡើង​ទៅកាន់​អាកាស​ ​អង្គុយពែនភ្នែន​ ​លើ​ផ្ទៃ​អាកាស​ ​វាល​ធេង​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​ ​ហើយ​និយាយ​នឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ថា​ ​នែអ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​សំគាល់​សេចក្តី​នោះ​ដូចម្តេច
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636816204117857412
ទៅកាន់ទំព័រ៖