ព្រះត្រៃបិដក ភាគ ១៧

ក៏​ក្រាបបង្គំទូល​ព្រះបាទ​ទិ​សម្ប​តិ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​កុំ​ទ្រង់ព្រះ​កន្សែង​ ​នឹង​គោ​វិន្ទ​ព្រាហ្មណ៍​ ​ដែល​ធ្វើ​មរណកាល​ទៅ​នោះ​ ​ខ្លាំងពេក​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​គោ​វិន្ទ​ព្រាហ្មណ៍​ ​មានកូន​ប្រុស​ម្នាក់​ ​ឈ្មោះ​ ​ជោតិ​បាល​មាណព​ ​ជា​បណ្ឌិត​វិសេស​ជាង​បិតា​ផង​ ​ជា​អ្នក​មុះមុត​ ​អាច​កាត់សេចក្តី​បាន​ជាង​បិតា​ផង​ ​បិតា​របស់​ជោតិ​បាល​មាណព​នោះ​ ​ប្រៀនប្រដៅ​នូវ​សេចក្តី​ទាំងឡាយ​ណា​ ​សេចក្តី​ទាំងឡាយ​នោះ​ ​សុទ្ធតែ​ជា​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ជោតិ​បាល​មាណព​។​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​មាន​ព្រះរាជឱង្ការ​ថា​ ​ម្នាល​កុមារ​ ​យ៉ាងហ្នឹង​មែន​ឬ​។​ ​ព្រះ​រេណុ​រាជកុមារ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​យ៉ាងហ្នឹង​មែន​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​មាន​ព្រះរាជឱង្ការ​ឲ្យ​ហៅ​បុរស​ម្នាក់​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​ឯង​ចូរ​មកនេះ​ ​ឯ​ចូរ​ចូល​ទៅ​រក​ជោតិ​បាល​មាណព​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​និយាយ​នឹង​ជោតិ​បាល​មាណព​យ៉ាងនេះ​ថា​ ​សូម​សេចក្តី​ចំរើន​ ​មានដល់​ជោតិ​បាល​មាណព​ដ៏​ចំរើន​ចុះ​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​មាន​ព្រះរាជឱង្ការ​ ​ឲ្យ​ហៅ​ជោតិ​បាល​មាណព​ដ៏​ចំរើន​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​ចង់​ជួបនឹង​ជោតិ​បាល​មាណព​ដ៏​ចំរើន​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​រាជបុរស​នោះ​ទទួល​ព្រះ​រា​ជ​ឱ​ង​ការ​ព្រះបាទ​ទិ​សម្ប​តិ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​វិសេស​ ​ហើយ​ចូល​ទៅ​រក​ជោតិ​បាល​មាណព​ ​លុះ​ចូល
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636816204662218548
ទៅកាន់ទំព័រ៖