ព្រះត្រៃបិដក ភាគ ១៧

ប្រព្រឹត្ត​ត្រូវ​ព្រះហឫទ័យ​ ​ពោល​តែ​ពាក្យជា​ទី​ពេញព្រះហឫទ័យ​ ​របស់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​ ​ម្នាល​អានន្ទ​ ​ឥត្ថីរ័តន៍​នោះ​ឯង​ ​សូម្បីតែ​ចិត្ត​ ​ក៏​មិន​ប្រព្រឹត្ត​កន្លង​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ទៅ​ហើយ​ ​ម្តេច​ឡើយ​នឹង​ប្រព្រឹត្ត​កន្លង​ដោយ​កាយ​បាន​។​ ​ម្នាល​អានន្ទ​ ​ឥត្ថីរ័តន៍​ ​មាន​សភាព​យ៉ាងនេះ​ ​បាន​កើត​ប្រាកដហើយ​ ​ដល់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​
 [​៧​]​ ​ម្នាល​អានន្ទ​ ​តទៅទៀត​ ​គហបតិ​រ័តន៍​(​១​)​ ​(​គហបតី​កែវ​)​ ​បាន​កើត​ប្រាកដ​ ​ដល់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​ ​ឯ​គហបតិ​រ័តន៍​នោះ​ ​មាន​ទិព្វចក្ខុ​ ​កើតអំពី​ផល​នៃ​កុសលកម្ម​ ​អាច​មើលឃើញ​កំណប់ទ្រព្យ​ ​ដែល​មាន​ម្ចាស់​ ​និង​មិន​មាន​ម្ចាស់​បាន​។​ ​គហបតី​នោះ​ ​ចូល​ទៅ​គាល់​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ក៏​ក្រាបបង្គំទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​កុំ​មាន​សេចក្តី​ខ្វល់ខ្វាយ​ឡើយ​ ​ខ្ញុំ​ព្រះអង្គ​នឹង​ចាត់ចែង​ការ​ ​ដែល​គួរ​ធ្វើ​ដោយ​ទ្រព្យ​ថ្វាយ​ ​ដោយ​ព្រះរាជទ្រព្យ​ព្រះអង្គ​។​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​កាល​ទ្រង់​នឹង​ល្បងមើល​ ​គហបតិ​រ័តន៍​នោះ​ឯង​ ​មុ​នដ​ម្បូង​ ​ទ្រង់​ប្រថាប់​លើ​ព្រះ​ទីនាំង​នាវា​ ​សំដៅ​ទៅកាន់​ខ្សែទឹក​ ​ក្នុង​កណ្តាលទន្លេ​គង្គា​ ​ទើប​ទ្រង់​ត្រាស់​នឹង​គហបតិ​រ័តន៍​យ៉ាងនេះ​ថា​ ​ម្នាល​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​គហបតី​ដែល​កើត​ក្នុង​ត្រកូល​មាន​ភោគ​សម្បត្តិ​ច្រើន​។​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636816163812362070
ទៅកាន់ទំព័រ៖