ព្រះត្រៃបិដក ភាគ ១៧

បពិត្រ​ព្រះអង្គ​ម្ចាស់​ដ៏​ចំរើន​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​ទ្រង់ព្រះ​ជរា​ ​ចាស់​គ្រាំគ្រា​ ​ទ្រង់ព្រះ​ជន្ម​មក​យូរឆ្នាំហើយ​ ​មាន​ព្រះជន្ម​ ​ក៏​ជ្រុល​ចូល​មក​ក្នុង​បច្ឆិមវ័យ​ហើយ​ ​បពិត្រ​ព្រះអង្គ​ម្ចាស់​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​នឹង​ដឹង​នូវ​ជីវិត​បាន​ ​កាលបើ​ព្រះបាទ​ទិ​សម្ប​តិ​ ​ទ្រង់​ទិវង្គត​ទៅ​ ​ពួក​អ្នករាជការ​ ​គប្បី​អភិសេកព្រះ​រេណុ​រាជបុត្រ​ដ៏​ចំរើន​ ​ក្នុង​រាជសម្បត្តិ​ ​ហេតុនេះ​រមែង​មាន​ ​បើ​ព្រះ​រេណុ​រាជបុត្រ​ដ៏​ចំរើន​ ​ត្រូវ​បាន​រាជសម្បត្តិ​ ​សូម​ព្រះអង្គ​ចែក​រាជសម្បត្តិ​ដល់​យើងខ្ញុំ​ទាំងឡាយ​ផង​។​ ​ក្សត្រ​ទាំង៦អង្គ​នោះ​ ​ទទួលពាក្យ​របស់​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​មែនហើយ​ ​ទើប​ចូល​ទៅ​គាល់​រេណុ​រាជបុត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាបទូល​រេណុ​រាជបុត្រ​ ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​ជា​សំឡាញ​ ​ជាទីស្រឡាញ់​ ​ជាទី​ពេញចិត្ត​ ​មិនជា​ទី​ខ្ពើមរអើម​ ​នៃ​ព្រះ​រេណុ​រាជកុមារ​ដ៏​ចំរើន​ឡើយ​ ​ព្រះអង្គ​ដ៏​ចំរើន​ ​មាន​សុខ​យ៉ាងណា​ ​ពួក​យើង​មាន​សុខ​យ៉ាងនោះ​ ​ព្រះអង្គ​ដ៏​ចំរើន​មានទុក្ខ​ ​យ៉ាងណា​ ​ពួក​យើង​មានទុក្ខ​យ៉ាងនោះ​ ​បពិត្រ​ព្រះអង្គ​ម្ចាស់​ដ៏​ចំរើន​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​ទ្រង់ព្រះ​ជរា​ ​ចាស់​គ្រាំគ្រា​ ​ទ្រង់ព្រះ​ជន្ម​មក​យូរឆ្នាំហើយ​ ​មាន​ព្រះជន្ម​ ​ក៏​ជ្រុល​ចូល​មក​ក្នុង​បច្ឆិមវ័យ​ហើយ​ ​បពិត្រ​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636816205584921324
ទៅកាន់ទំព័រ៖