ព្រះត្រៃបិដក ភាគ ១៧

បពិត្រ​ព្រះអង្គ​ម្ចាស់​ដ៏​ចំរើន​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​ទ្រង់​ទិវង្គត​ទៅ​ហើយ​ ​ព្រះបាទ​រេណុ​ ​ដែល​បាន​អភិសេក​ដោយ​រាជសម្បត្តិ​ហើយ​ ​ព្រះអង្គ​ក៏​ស្កប់ស្កល់​ ​មូលមិត្រ​ផ្តេកផ្តិត​ ​ដោយ​កាមគុណ​ទាំង៥​ ​បពិត្រ​ព្រះអង្គ​ម្ចាស់​ដ៏​ចំរើន​ ​នរ​ណា​ហ្ន៎​ហ​ ​នឹង​ដឹង​ ​(​រឿង​នេះ​បាន​ ​ព្រោះ​)​ ​កាមារម្មណ៍​ទាំងឡាយ​ ​សុទ្ធតែ​ជាស​ភាវៈ​ ​នាំឲ្យ​ស្រវឹង​ ​សូមឲ្យ​ព្រះអង្គ​ម្ចាស់​ដ៏​ចំរើន​ទាំងឡាយ​ ​ស្តេច​មក​ ​និង​ចូល​ទៅ​គាល់​ព្រះបាទ​រុ​ណុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ក្រាបទូល​ព្រះបាទ​រេណុ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​ទ្រង់​ទិវង្គត​ហើយ​ ​ព្រះបាទ​រេណុ​ដ៏​ចំរើន​ ​បាន​ទទួល​អភិសេក​ ​ដោយ​រាជសម្បត្តិ​ហើយ​ ​ព្រះអង្គ​ដ៏​ចំរើន​ ​រលឹក​ឃើញ​ពាក្យ​នោះ​ដែរ​ឬ​។​ ​ពួក​ក្សត្រ​ទាំង៦​ ​អង្គ​នោះ​ ​ទទួលពាក្យ​របស់​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​មែនហើយ​ ​រួច​ក៏​ចូល​ទៅ​គាល់​ព្រះបាទ​រេណុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ក្រាបទូល​ព្រះបាទ​រេណុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​ទ្រង់​ទិវង្គត​ហើយ​ ​ព្រះបាទ​រេណុ​ដ៏​ចំរើន​ ​បាន​ទទួល​អភិសេក​ ​ដោយ​រាជសម្បត្តិ​ហើយ​ ​តើ​ព្រះអង្គ​ដ៏​ចំរើន​ ​រលឹក​ឃើញ​ពាក្យ​នោះ​ដែរ​ឬ​។​ ​ព្រះបាទ​រេណុ​ ​មាន​ព្រះរាជឱង្ការ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​យើង​រលឹក​ឃើញ​ពាក្យ​នោះ​ដែរ​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636816206060518526
ទៅកាន់ទំព័រ៖