ព្រះត្រៃបិដក ភាគ ១៧

អាច​ឃើញ​ព្រហ្ម​ ​ដោយ​ផ្ទាល់ខ្លួន​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​អាច​សាកសួរ​ ​និយាយ​ឆ្លើយឆ្លង​ ​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​ ​ដោយ​ផ្ទាល់ខ្លួន​បាន​ ​នែនាង​ដ៏​ចំរើន​ ​តែខ្លួន​អញ​ ​មិនបាន​ឃើញ​ព្រហ្ម​សោះ​ ​មិនបាន​សាកសួរ​ ​ជាមួយនឹង​ព្រហ្ម​ ​មិនបាន​និយាយ​ឆ្លើយឆ្លង​ ​ជាមួយនឹង​ព្រហ្ម​ ​មិនបាន​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​ទេ​ ​ខ្លួន​អញ​ ​គ្រាន់តែ​ឮ​សេចក្តី​ដំណាល​នេះ​ ​របស់​ពួក​ព្រាហ្មណ៍​ព្រឹទ្ធា​ចារ្យ​ ​មាន​អាយុ​ច្រើន​ ​ជា​អាចារ្យ​ប្រធាន​លើ​អាចារ្យ​ ​និយាយ​ថា​ ​បុគ្គល​ណា​ ​សម្ងំ​នៅក្នុង​រដូវភ្លៀង​ ​អស់៤ខែ​ ​ពិចារណា​នូវ​ករុណា​ឈាន​ ​បុគ្គល​នោះ​ ​នឹង​ឃើញ​នូវ​ព្រហ្ម​ ​នឹង​សាកសួរ​ ​និយាយ​ឆ្លើយឆ្លង​ ​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​បាន​ ​នែនាង​ដ៏​ចំរើន​ ​ឥឡូវ​អញ​ប្រាថ្នា​ ​ដើម្បី​សម្ងំ​នៅក្នុង​រដូវភ្លៀង​ ​អស់៤ខែ​ ​ពិចារណា​នូវ​ករុណា​ឈាន​ ​មិន​ត្រូវឲ្យ​អ្នកណាមួយ​ ​ចូល​ទៅ​រក​អញ​ឡើយ​ ​វៀរលែងតែ​បុគ្គល​ម្នាក់​ ​ជា​អ្នកនាំ​អាហារ​ទៅ​ឲ្យ​។​ ​ប្រពន្ធ​ទាំង៤០នាក់​ ​ទទួល​តប​ថា​ ​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​សំគាល់​នូវ​កាលគួរ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ឲ្យ​សាង​អាស្រម​ថ្មី​ ​នា​ទិសខាងកើត​ព្រះនគរ​ ​ហើយ​សម្ងំ​នៅក្នុង​រដូវភ្លៀង​អស់៤ខែ​ ​ពិចារណា​នូវ​ករុណា​ឈាន​។​ ​មិន​មាន​អ្នកណា​ចូល​ទៅ​រក​គាត់​ឡើយ​ ​វៀរលែងតែ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636816208709770055
ទៅកាន់ទំព័រ៖