ព្រះត្រៃបិដក ភាគ ១៧
បុរសមានកំឡាំងលាដៃ ដែលខ្លួនបត់ចូល ឬបត់ដៃ ដែលខ្លួនលាចេញ។ ម្នាលអ្នកដ៏ចំរើន លំដាប់នោះឯង សេចក្តីភ័យ សេចក្តីតក់ស្លុត និងការព្រឺរោម ក៏កើតឡើង ដល់មហាគោវិន្ទព្រាហ្មណ៍ ព្រោះបានឃើញរូបដែលខ្លួនមិនធ្លាប់ឃើញសោះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ និយាយទៅនឹងសនង្កុមារព្រហ្ម ទាំងភិតភ័យ តក់ស្លុត ព្រឺរោមដោយគាថា ថា
[៦៣] បពិត្រលោកនិទ៌ុក្ខ លោកជាអ្វីហ្ន៎ ទើបមានសម្បុរ មានយស មានសិរី (យ៉ាងនេះ) យើងមិនស្គាល់ បានជាសូមសួរលោក ធ្វើដូចម្តេចហ្ន៎ យើងនឹងស្គាល់លោក។
សនង្កុមារព្រហ្មឆ្លើយថា ពួកជនតែងស្គាល់ខ្ញុំថាជាកុមារ ក្នុងព្រហ្មលោក មកអស់កាលយូរហើយ
ID: 636816209370487846
ទៅកាន់ទំព័រ៖