ព្រះត្រៃបិដក ភាគ ១៧
មានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា មានចិត្តប្រកបដោយករុណាដ៏ធំទូលាយ ដល់នូវភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ទៅប្រៀបនឹងសត្វទាំងពួង គ្រប់ទិស គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ក៏ដូច្នោះដែរ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា មានចិត្តឱនទៅរកករុណាឈាន ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ ដោយប្រការដូច្នេះឯង។ តែថា ខ្ញុំមិនយល់សោះនូវពាក្យ របស់លោកដ៏ចំរើន ដែលនិយាយចំពោះពួកក្លិនពុល (នោះ)។
[៦៧] បពិត្រព្រហ្ម អ្វីជាពួកក្លិនពុលក្នុងពួកសត្វ ខ្ញុំមិនស្គាល់ នូវក្លិនពុលទាំងនុ៎ះឡើយ បពិត្រលោកជាអ្នកប្រាជ្ញ សូមលោកមេត្តាប្រាប់ឲ្យទាន ក្នុងទីនេះ កិលេសដូចម្តេច ដែលរួបរឹត បក់បោកពួកសត្វឲ្យមានក្លិនអាក្រក់ នាំចូលទៅកាន់អបាយ បិទបាំងផ្លូវទៅកាន់ព្រហ្មលោក។
ID: 636816210707974346
ទៅកាន់ទំព័រ៖