ព្រះត្រៃបិដក ភាគ ១៧

របស់​អ្នក​ដ៏​ចំរើន​ ​អ្នក​បាន​ស្តាប់​ពាក្យ​អមនុស្ស​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ដោយឡែក​ដូចម្តេច​ ​យើង​នោះ​ ​នឹង​ប្រព្រឹត្ត​តាម​អ្នក​ដែរ​ ​ម្នាល​គោ​វិន្ទ​ ​(​ព្រោះថា​)​ ​អ្នក​ដ៏​ចំរើន​ ​ជា​គ្រូ​យើង​ស្រាប់ហើយ​។​ ​អ្នក​ប្រៀប​ដូច​កែវមណី​ ​និង​កែវ​ពៃទូរ្យ​ ​មិន​មាន​ប្រេះ​ឆារ​ ​ថ្លា​ស្អាត​ ​យើង​បានឮ​យ៉ាងនេះ​ហើយ​ ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​ប្រដៅ​របស់​អ្នក​គោ​វិន្ទ​។​

 ​[​៧០​]​ ​ព្រះបាទ​រេណុ​ ​មាន​ព្រះរាជឱង្ការ​ថា​ ​ប្រសិនបើ​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​នឹង​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​យើង​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ដែរ​ ​បើ​គតិ​របស់​អ្នក​យ៉ាងណា​ ​គតិ​របស់​យើង​នឹង​ទៅជា​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ក្សត្រ​ទាំង៦អង្គ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ក្រាបទូល​ក្សត្រ​ទាំង៦អង្គ​នោះ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ ​ឥឡូវនេះ​ ​សូម​ព្រះអង្គ​ទាំងឡាយ​ដ៏​ចំរើន​ ​ស្វែងរក​បុរោហិត​ដទៃទៀត​ ​សម្រាប់​នឹង​ប្រឹក្សា​កិច្ចការរដ្ឋ​ ​របស់​ព្រះអង្គ​ដ៏​ចំរើន​ចុះ​ ​បពិត្រ​ព្រះអង្គ​ ​ខ្ញុំ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636816212173078145
ទៅកាន់ទំព័រ៖