ព្រះត្រៃបិដក ភាគ ១៧

បំពេញ​វត្ត​ដ៏​ថោកទាប​ ​ជាងគេ​ទាំងអស់​ ​ពួក​ជន​ទាំងនោះ​ ​ទៅ​កើត​ក្នុង​ពួក​គន្ធព្វ​។​ ​ឯ​បព្វជ្ជា​របស់​កុលបុត្រ​ទាំងអស់​នោះ​ ​មិន​សោះសូន្យ​ ​មិន​ប្រកបដោយ​ទោស​ទេ​ ​ប្រកប​តែ​ដោយ​ផល​ ​ប្រកប​តែ​ដោយ​សេចក្តី​ចំរើន​ ​(​អាច​កើត​ក្នុង​ព្រហ្មលោក​បាន​)​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​បញ្ច​សិ​ខ​គន្ធព្វ​បុត្រ​ ​ក្រាបទូល​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​រលឹក​ឃើញ​ដំណើរ​នោះ​ដែរ​ឬ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​តថាគត​ ​នឹកឃើញ​ដែរ​ថា​ ​សម័យ​នោះ​ ​តថាគត​បាន​កើតជា​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​តថាគត​សំដែង​ប្រាប់ផ្លូវ​ ​ដើម្បីឲ្យ​កើតជា​ព្រហ្ម​ ​នា​ព្រហ្មលោក​នោះ​ ​ដល់​ពួក​សាវ័ក​ទាំងឡាយ​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​ឯ​ព្រហ្មចរិយ​ធម៌​នោះ​ឯង​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់​ ​(​កិលេស​)​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​ ​បានទេ​ ​(​គ្រាន់តែ​ឲ្យបាន​ទៅ​)​ ​កើត​ក្នុង​ព្រហ្មលោក​ប៉ុណ្ណោះ​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​ព្រហ្មចរិយ​ធម៌​របស់​តថាគត​នេះឯង​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់​ ​(​កិលេស​)​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​តែមួយ​យ៉ាង​។​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​ព្រហ្មចរិយ​ធម៌​នោះ​ ​តើ​ដូចម្តេច​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636816215228502905
ទៅកាន់ទំព័រ៖