ព្រះត្រៃបិដក ភាគ ១៧

តែ​ក្ស័យ​សំយោជនៈ​ទាំង៣​ ​និង​ស្រាលស្តើង​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ជាស​ក​ទា​គាមិ​បុគ្គល​ ​ត្រូវ​ត្រឡប់​មកកាន់​លោក​នេះ​ម្តង​ទៀត​ ​ទើប​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​។​ ​ពួក​សាវ័ក​ណា​ ​មិនដឹង​ច្បាស់​នូវ​ពាក្យ​ប្រៀនប្រដៅ​ដោយសព្វគ្រប់​ ​ពួក​ខ្លះ​ ​គ្រាន់តែ​ក្ស័យ​សំយោជនៈ៣​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​កិរិយា​មិន​ធ្លាក់ចុះ​ជា​ធម្មតា​ ​ជា​បុគ្គល​ទៀងតែនឹង​បាន​ត្រាស់​ដឹង​ ​នូវ​ធម៌​តទៅមុខ​។​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​បព្វជ្ជា​របស់​កុលបុត្រ​ទាំងអស់គ្នា​នេះ​ ​មិន​សោះសូន្យ​ ​មិន​ប្រកបដោយ​ទោស​ទេ​ ​ប្រកប​តែ​ដោយ​ផល​ ​ប្រកប​តែ​ដោយ​សេចក្តី​ចំរើន​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ព្រះ​សូត្រ​នេះ​ចប់ហើយ​។​ ​បញ្ច​សិ​ខ​គន្ធព្វ​បុត្រ​ ​ក៏​ពេញចិត្ត​ ​ត្រេកអរ​ ​អនុមោទនា​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ហើយ​ថ្វាយបង្គំលា​ ​ព្រះមានព្រះភាគ​ ​ដើរប្រទក្សិណ​ ​ក៏​បាត់​ចាកទី​នោះ​ទៅ​។​

​ចប់​ ​មហា​គោ​វិន្ទ​សូត្រ​ ​ទី៦​។​

ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636816215902361448
ទៅកាន់ទំព័រ៖