ព្រះត្រៃបិដក ភាគ ១៧

មិន​មាន​តណ្ហា​ ​ជា​គ្រឿង​ញាប់ញ័រ​ ​ជា​អ្នក​បរិសុទ្ធ​ស្អាត​ ​ប្រាសចាក​មន្ទិល​ ​ជានា​គ​កំឡោះ​ ​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ ​ប្រកបដោយ​ចក្ខុ៥​ ​ទ្រង់​ទូន្មាន​ល្អ​ហើយ​ ​តែង​ត្រាច់​ទៅ​បាន​ក្នុង​ទិស​ទាំង៤​ ​មិន​មាន​ទើសទាល់​។​

 [​៧៧​]​ ​លំដាប់នោះ​ ​ទេវតា១អង្គ​ទៀត​ ​ក៏​ពោល​នូវ​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
 ​ពួក​ជន​ណាមួយ​ ​បាន​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ ​ទី​រលឹក​ហើយ​ ​ពួក​ជន​នោះ​ឯង​ ​នឹង​មិនទៅ​កាន់​អបាយភូមិ​ឡើយ​ ​លុះ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ទៅ​ហើយ​ ​នឹង​ទៅ​បំពេញ​ពពួក​នៃ​ទេវតា​មិនខាន​។​
 [​៧៨​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ជាច្រើន​អង្គ​ ​ក្នុង​លោកធាតុ​ទាំង១០​ ​មក​ប្រជុំ​គ្នា​ ​ដើម្បី​ឃើញ​នូវ​តថាគត​ ​និង​ភិក្ខុសង្ឃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ទាំងឡាយ​ណា​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ដែល​បាន​ត្រាស់​ដឹង​ហើយ​ក្នុង​អតីតកាល​ ​ពួក​ទេវតា​មាន​ប្រមាណ​ប៉ុណ្ណោះ​ដូចគ្នា​ ​មក​ប្រជុំ​គ្នា​ ​ដើម្បី​ឃើញ​នូវ​ព្រះមានព្រះភាគ​ទាំងនោះ​ ​ដូចជា​ពួក​ទេវតា​ ​ដែល​មក​ប្រជុំ​គ្នា​ ​ដើម្បី​ឃើញ​តថាគត​ ​ក្នុង​កាល​ឥឡូវនេះ​ដែរ​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636816258330328188
ទៅកាន់ទំព័រ៖