ព្រះត្រៃបិដក ភាគ ១៧
[៨០] ព្រះបាទធតរដ្ឋៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងកើត ទ្រង់ជាធំលើគន្ធព្វ(១) ទាំងឡាយ ព្រះអង្គជាមហារាជ មានយសធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទធតរដ្ឋៈនោះ មានច្រើនរូប មាននាមថា ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទវិរូឡ្ហកៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងត្បូង ជាធំលើពួកកុម្ភណ្ឌ(២) ព្រះអង្គជាមហារាជ មានយសធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទវិរូឡ្ហៈកៈនោះ មានច្រើនរូប មាននាមថា
(១) ពួកទេវតាអ្នកប្រគំ ឬអ្នកល្បែង អ្នករាំ។បេ។ (២) ពួកទេវតាមានរូបប្រហែលគ្នានឹងយក្ស ឬយក្ខមានអណ្ឌៈប៉ុនក្អម
ID: 636816260946847845
ទៅកាន់ទំព័រ៖