ព្រះត្រៃបិដក ភាគ ១៧
នៅក្នុងជាន់តាវត្តិង្សចោមរោមហែហម មានបញ្ចសិខគន្ធព្វបុត្ត ជាអ្នកនំាមុខ ក៏បាត់អំពីពពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស មកប្រតិស្ឋាននៅលើភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃ ព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ(ដោយឆាប់រហ័ស) ប្រៀបដូចបុរសមានកម្លាំង លាដៃដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃដែលលាចេញដូច្នោះឯង។ ក្នុងសម័យនោះឯង ភ្នំវេទិយកៈ និងព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក៏មានពន្លឺព្រោងព្រាត ដោយទេវានុ ភាព នៃពួកទេវតា។ បានឮថា ពួកមនុស្សក្នុងស្រុកជិតខាងនិយាយគ្នា យ៉ាងនេះថា ថ្ងៃនេះ ភ្នំវេទិយកៈ រុងរឿង ថ្ងៃនេះ ភ្លើងឆេះភ្នំវេទិយកៈ ថ្ងៃនេះ ភ្នំវេទិយកៈ ភ្លឺច្រាលរន្ទាល ភ្នំវេទិយកៈ និងព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ហេតុអ្វីបានជាមានពន្លឺភ្លឺក្រៃពេកក្នុងថ្ងៃនេះ។ ពួកមនុស្សទាំងនោះ ក៏មានសេចក្តីតក់ស្លត់ព្រឺរោម។ គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រាស់ហៅបញ្ចសិខ
ID: 636816266434551723
ទៅកាន់ទំព័រ៖