ព្រះត្រៃបិដក ភាគ ១៧

[​៨៦​]​ ​ម្នាល​នាង​សុរិយ​វ​ច្ឆ​សា​(​១​)​ ​ដ៏​ចំរើន​ ​បង​សូម​ថ្វាយបង្គំ​ ​នូវ​ទេវរាជ​ព្រះ​នា​មតិ​ម្ព​រុ​ ​ជា​បិតា​របស់​នាង​ ​ដោយហេតុ​ ​ដែល​នាង​កើតមក​ហើយ​ ​មាន​លំអ​ជា​ទី​ញុំាង​សេចក្តី​ត្រេកអរ​ឲ្យ​កើត​ដល់​បង​។​ ​ដូច​ខ្យល់​ជាទី​ត្រេកអរ​ ​របស់​បុគ្គល​អ្នកមាន​ញើស​ ​ពុំ​នោះ​សោត​ ​ដូច​ទឹក​សម្រាប់​ផឹក​ ​ជាទី​ត្រេកអរ​ ​របស់​បុគ្គល​អ្នក​ស្រេកទឹក​ ​នាង​មាន​ពន្លឺ​រស្មី​នៃ​អវយវៈ​ ​ជាទីស្រឡាញ់​ពេញចិត្ត​នៃ​បង​ ​ដូច​នវ​លោកុត្តរធម៌​ ​ជាទីស្រឡាញ់​ ​របស់​ពួក​ព្រះអរហន្ត​ដូច្នោះ​។​ ​ម្នាលនាង​ដ៏​ចម្រើន​ ​ចូរ​នាង​ជួយ​លត់​ ​(​សេចក្តី​ក្រហល់ក្រហាយ​របស់​បង​)​ ​ចេញ​ ​ដូច​គេដាក់​ថ្នាំ​ ​ដល់​អ្នក​ជម្ងឺ​ ​ពុំ​នោះ​ ​ដូច​គេ​ឲ្យ​ភោជន​ ​ដល់​អ្នក​កំពុង​ឃ្លាន​ ​ពុំ​នោះ​សោត​ ​ដូច​គេ​លត់ភ្លើង​កំពុង​ឆេះ​ដោយ​ទឹក​។​ ​សូមឲ្យ​បង​បាន​អែបនែប​ត្រង់​ចន្លោះ​ស្តន​ ​និង​ ​ឧទរ​ ​របស់​នាង​ ​ដូចជា​ដំរី​មាន​សេចក្តី​ក្រហល់ក្រហាយ​ ​ក្នុង​រដូវប្រាំង​ ​បាន​ចុះ​កាន់​ស្រះ​ឈូក​ ​មាន​ទឹក​ដ៏​ត្រជាក់​ ​ប្រកបដោយ​លំអង

​(​១​)​ ​ទេវធីតា​នោះ​ ​មាន​ពន្លឺ​រស្មីផ្សាយ​ចេញ​ ​ពី​ចុងជើង​ ​ឡើង​ទៅ​ចុង​សក់​ ​ប្រាកដ​ដូចជា​មណ្ឌល​នៃ​ព្រះអាទិត្យ​ស្រទន់​ ​ហេតុ​ដូច្នោះ​ ​ទើប​ឈ្មោះថា​ ​សុរិយ​វ​ច្ឆ​សា​។​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636816267020005210
ទៅកាន់ទំព័រ៖