ព្រះត្រៃបិដក ភាគ ១៧

មិន​មាន​សត្រូវ​ ​មិន​មាន​ព្យាបាទ​ ​នៅ​ដោយ​មិន​មាន​ពៀរ​នឹងគ្នា​ ​ពួក​សត្វ​ទាំងនោះ​ ​តែង​មាន​សេចក្តី​ប្រាថ្នា​ដូច្នេះ​ឯង​ ​ទោះបី​មាន​សេចក្តី​ប្រាថ្នា​ដូច្នោះ​ ​ក៏​គង់​សត្វ​ទាំងនោះ​ ​នៅតែ​ជា​អ្នកមាន​ពៀរ​ ​មាន​អាជ្ញា​ ​មាន​សត្រូវ​ ​មាន​ព្យាបាទ​ ​នៅ​ដោយមាន​ពៀរ​នឹងគ្នា​ដដែល​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​នូវ​ប្រស្នា​ ​ដែល​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ក្រាបទូល​សួរ​ដោយ​ប្រការ​ដូច្នេះហើយ​។​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ក៏​មាន​ព្រះរាជហឫទ័យ​ត្រេកអរ​ ​រីករាយ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ដំណើរ​នុ៎ះ​យ៉ាងហ្នឹងហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ដំណើរ​នុ៎ះ​យ៉ាងហ្នឹងហើយ​ ​សេចក្តី​សង្ស័យ​ក្នុង​ប្រស្នា​នុ៎ះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ឆ្លងផុត​ហើយ​ ​សេចក្តី​ងឿងឆ្ងល់​ ​ក៏​អស់ហើយ​ ​ព្រោះ​បាន​ស្តាប់​នូវ​បញ្ហា​វេយ្យាករណ៍​ ​របស់​ព្រះមានព្រះភាគ​។​
 [​៩៤​]​ ​លុះ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ទ្រង់​ត្រេកអរ​រីករាយ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ដូច្នេះហើយ​ ​ទើប​សួរ​នូវ​ប្រស្នា​ចំពោះ​ព្រះមានព្រះភាគ​ ​តទៅទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ ​ទ្រង់​និទ៌ុក្ខ​ ​សេចក្តី​ច្រណែន​ ​និង​សេចក្តី​កំណាញ់​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​បណ្តាល​ឲ្យ​កើត​ ​កាលបើ​អ្វី​មាន​ហើយ​ ​ទើប​សេចក្តី​ច្រណែន​នឹង​សេចក្តី​កំណាញ់​ ​កើតមាន​ ​កាលបើ​អ្វី​មិន​មាន​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636816273094142630
ទៅកាន់ទំព័រ៖