ព្រះត្រៃបិដក ភាគ ១៧

សោមនស្ស​ទាំងពីរ​ប្រការ​នោះ​ ​ភិក្ខុ​ដឹង​ច្បាស់​នូវ​សោមនស្ស​ណា​ថា​ ​កាលបើ​អាត្មាអញ​សេពគប់​នូវ​សោមនស្ស​នេះ​ហើយ​ ​អកុសលធម៌​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​ដូច្នេះ​ ​សោមនស្ស​បែបនេះ​(​១​)​ ​ភិក្ខុ​គួរ​សេពគប់​។​ ​ក្នុង​សោមនស្ស​គួរ​សេពគប់​នោះ​ ​សោមនស្ស​ដែល​មាន​វិតក្កៈ​ ​វិចារៈ​ក៏​មាន​(​២​)​ ​សោមនស្ស​ដែល​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ក៏​មាន​(​៣​)​ ​សោមនស្ស​ណា​ ​ដែល​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​សោមនស្ស​នោះ​ ​ប្រសើរ​ជាង​។​ ​ក៏​ត្រង់​ពាក្យ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​ ​សំដែង​ថា​ ​សោមនស្ស​មាន២យ៉ាង​ ​គឺ​សោមនស្ស​គួរ​សេព​ ​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​ ​ដូច្នេះ​នេះ​ ​តថាគត​បាន​ពោល​ហើយ​ ​ពាក្យ​នោះ​ ​ដែល​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​ចុះ​ត្រង់​ពាក្យ​ថា​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​តថាគត​ ​សំដែង​ថា​ ​ទោមនស្ស​មាន២យ៉ាង​ ​គឺ​ទោមនស្ស​គួរ​សេព​ ​ក៏​មាន​ ​មិន​គួរ​សេព​ក៏​មាន​ ​ដូច្នេះ​នេះ​ ​តថាគត​បាន​ពោល​ហើយ​ ​ពាក្យ​ដែល​តថាគត​ពោល​មក​យ៉ាង​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​
​(​១​)​ ​សំ​ដៅ​យកនេ​ក្ខម្ម​សិត​សោមនស្ស​ ​គឺ​សេចក្តី​ត្រេកអរ​អាស្រ័យ​នេក្ខម្មៈ​ ​គឺ​ការ​ចេញ​ចាក​កាមគុណ​ទាំង៥​ ​របស់​បុគ្គល​ដែល​ប្រកបដោយ​វិបស្សនា​។​ ​(​២​)​ ​បាន​ដល់​សោមនស្ស​ដែល​កើត​ដោយអំណាច​នេក្ខម្មៈ​ ​វិបស្សនា​ ​អនុស្សតិ​ ​និង​បឋមជ្ឈាន​។​ ​(​៣​)​ ​បាន​ដល់​សោមនស្ស​ ​ដែល​កើត​ដោយអំណាច​ទុតិយជ្ឈាន​ ​តតិយជ្ឈាន​។​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636816274547025730
ទៅកាន់ទំព័រ៖