ព្រះត្រៃបិដក ភាគ ១៧

វិស្សកម្ម​ទេវបុត្ត​ ​ក៏បាន​និម្មិត​ព្រះរាជនិវេសន៍​ ​ឈ្មោះ​ធម្ម​ប្រាសាទ​ ​ថ្វាយព្រះ​បាទ​មហា​សុ​ទស្សនៈ​។​ ​ម្នាល​អានន្ទ​ ​ធម្ម​ប្រាសាទ​ ​បណ្តោយ​អំពី​ទិសខាងកើត​ ​ទៅ​ទិសខាងលិច១យោជន៍​ ​ទទឹង​អំពី​ទិសខាងជើង​ ​ទៅ​ទិសខាងត្បូង​កន្លះ​យោជន៍​។​ ​ម្នាល​អានន្ទ​ ​ធម្ម​ប្រាសាទ​ ​មាន​វត្ថុ​ដែល​វិចិត្រ​ដោយ​ឥដ្ឋ​មាន​បែប៤យ៉ាង​ ​ដោយ​កំ​ពត់៣ជួរ​បុរស​ ​គឺ​ឥដ្ឋ​មាស១យ៉ាង​ ​ឥដ្ឋ​ប្រាក់១យ៉ាង​ ​ឥដ្ឋ​កែវ​ពៃទូរ្យ១យ៉ាង​ ​ឥដ្ឋ​កែវផលិក១យ៉ាង​។​ ​ម្នាល​អានន្ទ​ ​ធម្ម​ប្រាសាទ​ ​មាន​សសរ៨៤០០០​ ​មាន​បែប៤យ៉ាងគឺ​ ​សសរ​មាស១យ៉ាង​ ​សសរ​ប្រាក់១យ៉ាង​ ​សសរ​កែវ​ពៃទូរ្យ១យ៉ាង​ ​សសរ​កែវផលិក១យ៉ាង​។​ ​ម្នាល​អានន្ទ​ ​ធម្ម​ប្រាសាទ​ ​ក្រាល​ដោយ​ផែនក្តារ​មាន​បែប៤យ៉ាង​ ​គឺ​ផែនក្តារ​មាស១យ៉ាង​ ​ផែនក្តារ​ប្រាក់១យ៉ាង​ ​ផែនក្តារ​កែវ​ពៃទូរ្យ១យ៉ាង​ ​ផែនក្តារ​កែវផលិក១យ៉ាង​។​ ​ម្នាល​អានន្ទ​ ​ធម្ម​ប្រាសាទ​ ​មាន​ជណ្តើរ២៤​ ​មាន​បែប៤យ៉ាងគឺ​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636816166818414006
ទៅកាន់ទំព័រ៖