ព្រះត្រៃបិដក ភាគ ១៧
នេះ ប្រស្នានោះ ព្រះមានព្រះភាគ អ្នកឃើញនូវកាលដ៏វែង បានព្យាករដល់ខ្ញុំព្រះអង្គហើយ មួយទៀត ព្រះមានព្រះភាគ បានទាំងដកនូវសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ពីខ្ញុំព្រះអង្គចេញបានហើយ។ បពិត្រទេវានមិន្ទ មហាបពិត្រ ធ្លាប់យកប្រស្នានេះទៅសួរចំពោះពួកសមណព្រាហ្មណ៍ដទៃដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់នាំយកប្រស្នានេះ ទៅសួរចំពោះសមណព្រាហ្មណ៍ដទៃដែរ។ បពិត្រទេវានមិន្ទ ចុះសមណព្រាហ្មណ៍ទាំងនោះ បានព្យាករថ្វាយមហាបពិត្រ ដូចម្តេចខ្លះ បើមហាបពិត្រ មិនទើសទាល់ព្រះទ័យទេ សូមមហាបពិត្រមានព្រះបន្ទូលទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគក្តី បុគ្គលដែលមានរូបប្រហែលព្រះមានព្រះភាគក្តី អង្គុយក្នុងទីណា ទីនោះមិនទើសទាល់ចិត្ត នៃខ្ញុំព្រះអង្គឡើយ។ បពិត្រទេវានមិន្ទ បើដូច្នោះ សូមមហាបពិត្រ មានព្រះបន្ទូលទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សំគាល់ក្នុងពួកសមណព្រាហ្មណ៍ណាថា សមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកនៅក្នុងអរញ្ញប្រទេស មានសេនាសនៈដ៏ស្ងាត់ ដូច្នេះ ខ្ញុំព្រះអង្គ ក៏ចូលទៅរកសមណព្រាហ្មណ៍ទាំងឡាយនោះ ហើយសួរនូវប្រស្នាទាំងនេះ ពួកសមណព្រាហ្មណ៍នោះ លុះ
ID: 636816279381442243
ទៅកាន់ទំព័រ៖