ព្រះត្រៃបិដក ភាគ ១៧
មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀត មានប្រាជ្ញាជាគ្រឿងត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បពិត្រទេវានមិន្ទ ក្នុងកាលពីមុនអំពីកាលនេះ មហាបពិត្រធ្លាប់ទទួលការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្សបែបនេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលមុនអំពីកាលនេះ ខ្ញុំព្រះអង្គធ្លាប់ទទួលការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្សបែបនេះដែរ។ បពិត្រទេវានមិន្ទ ចុះក្នុងកាលមុនអំពីកាលនេះ មហាបពិត្រ ធ្លាប់ទទួលការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្សបែបនេះ តើដូចម្តេច។
[១០១] បពិត្រព្រះអង្គដ៏ចំរើន រឿងធ្លាប់មានមកហើយ សង្គ្រាមនៃពួកទេវតា និងអសុរបានតទល់គ្នាហើយ។ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងសង្គ្រាមនោះ ពួកទេវតាឈ្នះ ឯពួកអសុរចាញ់។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គឈ្នះសង្គ្រាមនោះហើយ បានឈ្មោះថា មានសង្គ្រាមឈ្នះស្រេចហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ ពួកទេវតាទាំងឡាយ នឹងបរិភោគនូវឱជារសទាំងពីរ គឺឱជារសរបស់ទេវតា និងឱជារសរបស់អសុរ ក្នុងទេវលោកនេះ បពិត្រព្រះអង្គដ៏ចំរើន ការបាននូវសេចក្តីត្រេកអរ និងការបាននូវសេចក្តីសោមនស្ស របស់ខ្ញុំព្រះអង្គនោះ សឹងប្រកបដោយគ្រឿងវាយដំ ប្រកបដោយគ្រឿងកាប់ចាក់ មិនប្រព្រឹត្តទៅដើម្បី
ID: 636816279933783835
ទៅកាន់ទំព័រ៖