ព្រះត្រៃបិដក ភាគ ១៧

យ៉ាងនេះ​ចុះ​ ​ដូច្នេះ​ ​ហើយ​សំដែង​នូវ​ការបាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សោមនស្ស​ ​មាន​សភាព​យ៉ាងនេះ​។​
​[​១០៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឃើញ​នូវ​អំណាច​នៃ​ប្រយោជន៍​ ​ជា​គំរប់​ពីរ​នេះ​ថា​ ​ចិត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ត្រេកអរ​ក្នុង​ត្រកូល​ណា​ ​ខ្ញុំ​ព្រះអង្គ​ច្យុត​ចាក​កាយ​ ​ជា​របស់​នៃ​ទេវតា​ ​លះបង់​នូវ​អាយុ​មិនមែន​ជា​របស់​មនុស្ស​ ​ហើយ​ជា​អ្នក​មិន​វង្វេង​ ​ចូល​ទៅកាន់​គភ៌​ក្នុង​ត្រកូល​នោះ​ ​ដូច្នេះ​ ​ហើយ​សំដែង​នូវ​ការបាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សោមនស្ស​ ​មាន​សភាព​យ៉ាងនេះ​។​
​[​១០៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឃើញ​នូវ​អំណាច​នៃ​ប្រយោជន៍​ ​ជា​គំរប់៣នេះ​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ត្រេកអរ​ក្នុង​សាសនា​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​ ​ទ្រង់​មាន​ប្រស្នា​មិន​ភាន់ច្រឡំ​ ​ហើយ​ជា​អ្នកមាន​សេចក្តី​ដឹងខ្លួន​ ​មាន​ស្មារ​តី​តំ​កល់​ខ្ជាប់​ ​នៅ​ដោយ​សេចក្តី​ដឹងខុសត្រូវ​ ​ដូច្នេះ​ ​ហើយ​សំដែង​នូវ​ការបាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សោមនស្ស​ ​មាន​សភាព​យ៉ាងនេះ​។​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636816280449613339
ទៅកាន់ទំព័រ៖