ព្រះត្រៃបិដក ភាគ ១៧

ឃើញ​នូវ​កាយ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​(​ជា​គ្រឿង​កំណត់​)​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​(​១​)​ ​ចេញ១​ ​ពិចារណា​ឃើញ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​(​ជា​គ្រឿង​កំណត់​)​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ១​ ​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​(​ជា​គ្រឿង​កំណត់​)​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ១​ ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​(​ជា​គ្រឿង​កំណត់​)​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ១​។​

​ចប់​ ​ឧទ្ទេស​វារ​កថា​។​


​(​១​)​ ​អដ្ឋកថា​ ​ថា​ ​លោក​ក្នុង​ទីនេះ​ ​សំដៅយក​កាយ​ ​ព្រោះ​កាយ​នោះ​ ​ជាស​ភាវៈ​តែង​ទ្រុឌទ្រោម​ ​វិនាស​ទៅជាធម្មតា​ ​មួយទៀត​ ​អភិជ្ឈា​ទោមនស្ស​ ​ដែល​ភិក្ខុ​លះបង់​ក្នុង​កាយ​នោះ​ ​មិនមែន​ត្រឹមតែ​ក្នុង​កាយ​ប៉ុណ្ណោះទេ​ ​សូម្បីតែ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​ពួក​វេទនា​ ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ ​ក៏​ត្រូវ​លះ​ចោល​ដែរ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ក្នុង​គម្ពីរ​វិភង្គ​ ​លោក​ប្រាប់​ថា​ ​ឧបាទានក្ខន្ធ​ទាំង៥​ ​ក៏​ហៅថា​ ​លោក​ដែរ​។​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636816284036468496
ទៅកាន់ទំព័រ៖