ព្រះត្រៃបិដក ភាគ ១៧

សិក្សា​ថា​ ​អាត្មាអញ​នឹង​ ​រម្ងាប់​កាយសង្ខារ​ ​ដកដង្ហើម​ចូល​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជាងក្រឡឹង​ក្តី​ ​កូនសិស្ស​នៃ​ជាងក្រឡឹង​ក្តី​ ​ដែល​ប៉ិនប្រសប់​ ​កាល​ទាញខ្សែ​ក្រឡឹង​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ទាញខ្សែ​ក្រឡឹង​វែង​ ​ឬកាល​ទាញខ្សែ​ក្រឡឹង​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ទាញខ្សែ​ក្រឡឹង​ខ្លី​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ដកដង្ហើម​ចេញ​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចេញ​វែង​ ​ឬកាល​ដកដង្ហើម​ចូល​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចូល​វែង​ ​កាល​ដកដង្ហើម​ចេញ​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចេញ​ខ្លី​ ​ឬកាល​ដកដង្ហើម​ចូល​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចូល​ខ្លី​ ​(​ភិក្ខុ​)​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​កំណត់​ដឹង​ច្បាស់​នូវ​កាយ​ ​គឺ​ខ្យល់​ចេញ​ទាំងពួង​ ​ហើយ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​កំណត់​ដឹង​ច្បាស់​នូវ​កាយ​ ​គឺ​ខ្យល់​ចូល​ទាំងពួង​ ​ហើយ​ដកដង្ហើម​ចូល​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​នូវ​កាយសង្ខារ​ ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​នូវ​កាយសង្ខារ​ ​ដកដង្ហើម​ចូល​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយ​ជា​ខាងក្នុង​ ​(​កាយ​របស់​ខ្លួន​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤យ៉ាងនេះ​ផង​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ខាងក្រៅ​ ​(​កាយ​របស់​បុគ្គល​ដទៃ​)​ ​ជាប្រក្រតី
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636816284568608932
ទៅកាន់ទំព័រ៖